ព័ត៌មានអន្ដរជាតិ
សេដ្ឋីនី Elizabeth Holmes ប្រឈមជាប់គុក២០ឆ្នាំពីបទវិនិយោគក្លែងបន្លំ
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Theranos ដែលមានតម្លៃ៩ប៊ីលានដុល្លារអាមេរិក សេដ្ឋីនី Elizabeth Holmes ត្រូវបានកាត់ទោសពីបទបោកប្រាសអ្នកវិនិយោគ បន្ទាប់ពីសវនាការត្រូវបានធ្វើឡើងរយៈពេលមួយខែពេញនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
ព្រះរាជអាជ្ញាបាននិយាយថា លោកស្រីបានកុហកអំពីបច្ចេកវិទ្យាដែលលោកស្រីនិយាយថាអាចរកឃើញជំងឺតាមរយៈតំណក់ឈាមពីរបីតំណក់ប៉ុណ្ណោះ។

ចៅក្រមបានរកឃើញកំហុសរបស់លោកស្រី Holmes តាមការបទចោទប្រកាន់៤ករណីក្នុងនោះមានការសមគំនិតប្រព្រឹត្តក្លែងបន្លំលើអ្នកវិនិយោគ និងការលួចបន្លំ៣ផ្សេងទៀត។
ស្ត្រីអាយុ៣៧ឆ្នាំអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។ លោកស្រី Holmes ប្រឈមនឹងបទចោទប្រកាន់សរុប១១ករណី និងមិនទាន់ត្រូវបានរកឃើញពីកំហុសនៃការចោទប្រកាន់៤ពាក់ព័ន្ធនឹងក្លែងបន្លំសាធារណៈ។
សាលក្រមបំបែកត្រូវបានធ្វើឡើង បន្ទាប់ពីចៅក្រមបាននិយាយថា គណៈវិនិច្ឆ៍យ ដែលបានពិភាក្សាអស់រយៈពេល៧ថ្ងៃ អាចប្រកាសសាលក្រមមួយផ្នែក បន្ទាប់ពីមិនអាចសរុបជាមួយបទចោទប្រកាន់៣ផ្សេងទៀត។
ក្រុមហ៊ុនបានសន្យាថា ខ្លួននឹងធ្វើបដិវត្តន៍ឧស្សាហកម្មថែទាំសុខភាព ប៉ុន្តែការអះអាងរបស់ក្រុមហ៊ុនបានចាប់ផ្តើមមានបញ្ហាត្រូវដោះស្រាយនៅឆ្នាំ២០១៥ បន្ទាប់ពីការស៊ើបអង្កេតរបស់ Wall Street Journal មួយបានបង្ហាញថា បច្ចេកវិទ្យាតេស្តឈាមស្នូលមិនដំណើរការទេ។

សាក្សីប្រមាណ៣០នាក់ ព្រះរាជអាជ្ញាបានស្វែងរកភស្តុតាងថា លោកស្រី Holmes បានដឹងថា ផលិតផលដែលលោកស្រីកំពុងលក់ទៅអ្នកវិនិយោគគឺជាការបោកប្រាស់ ប៉ុន្តែនៅតែបន្តដើម្បីភាពជោគជ័យរបស់ក្រុមហ៊ុន។
នៅសវនាការ នាយកមន្ទីរពិសោធជាច្រើននាក់បានឆ្លើយថា ពួកគេបានប្រាប់លោកស្រី Holmes អំពីបញ្ហានៅក្នុងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Theranos ប៉ុន្តែពួកគេត្រូវបានណែនាំឲ្យថយចុះការព្រួយបារម្ភ។ ពួកគេបន្ថែមថា ជាមួយគ្នានេះ លោកស្រី Holmes បានប្រាប់អ្នកវិនិយោគថា បច្ចេកវិទ្យាដំណើរការតាមផែនការ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


