Connect with us

ព័ត៌មានអន្ដរជាតិ

មកថ្មីទៀតហើយ! លើកនេះជា វីរុសបំប្លែងខ្លួន កូនកាត់ Delta ជាមួយ Omicron (មានវីដេអូ)

បានផុស

នៅ

វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀតត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីនាយកដ្ឋានវិទ្យាសាស្ត្រជីវសាស្រ្តនៃសាកលវិទ្យាល័យ Cyprus ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវលោក Leondios Kostrikis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Cyprus Times ថា វីរុសបំប្លែងខ្លួនថ្មីនេះជាប្រភេទកូនកាត់នៃពូជ Delta ជាមួយនឹង Omicron ហើយត្រូវបានគេហៅថា “Deltacron” ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ក្រុមស្រាវជ្រាវបានពិនិត្យសំណាកចំនួន ២៥ ពីអ្នកជំងឺដែលបានឆ្លង Delta ជាមួយនឹងវីរុសបំប្លែងខ្លួន Omicron ហើយការរកឃើញនេះពិតជាមានសារៈសំខាន់ ។

ទន្ទឹមនោះ លំដាប់នៃករណី Deltacron ទាំង ២៥ ត្រូវបានបញ្ជូនទៅមូលដ្ឋានទិន្នន័យអន្តរជាតិដើម្បីធ្វើការតាមដានការផ្លាស់ប្តូររបស់វីរុស ។

ចំណែករដ្ឋមន្ត្រីសុខាភិបាលស៊ីបលោក Michalis Hadjipantela បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNA ថា វីរុសកូវីដបំប្លែងខ្លួនថ្មីនេះមិនមែនជាមូលហេតុនៃការព្រួយបារម្ភសម្រាប់អាជ្ញាធរនោះទេ ព្រោះវាគឺជាការរួមបញ្ចូលគ្នានៃវីរុសបំប្លែងខ្លួនចំនួន ២ ដែលមានស្រាប់រួចទៅហើយនៅក្នុងប្រទេស ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទាំងវ៉ាក់សាំង Sinopharm និង Sinovac សុទ្ធតែការពារការចូលមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរពី Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បំប៉នសមត្ថភាព សិស្សថ្នាក់ទី១២

ព័ត៌មានជាតិ៣ នាទី មុន

ជាលើកទី១ ក្រសួងកសិកម្ម, ធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំរួមគ្នាដើម្បីបែកចែងការងារឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានជាតិ១៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី បន្តតាមដានគ្រប់ជំហាន ទោះគ្មានវត្តមានក្នុង​ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងចូលគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អ៊ីស្រាអែល ចូលឆែកឆេរការិយាល័យ Al Jazeera ក្រោយសម្រេច បិទការផ្សាយ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នង​រលំ និងប៉ើងដំបូល

ព័ត៌មានជាតិ២ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ១ ថ្ងៃ មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម