ព័ត៌មានអន្ដរជាតិ
ណាតូ កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី
អង្គការណាតូ កំពុងធ្វើសមយុទ្ធ Steadfast Defender នៅជាប់ព្រំដែនរុស្ស៊ី តែម្តង ហេតុដូច្នេះហើយ ទើបទីក្រុងមូស្គូ ចេញការព្រមានខ្លាំងៗថា សមយុទ្ធធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់របស់សម្ព័ន្ធភាពមួយនេះ បានបង្ហាញច្បាស់ៗថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត សម្រាប់ជម្លោះជាមួយទីក្រុងមូស្គូ។

តាមរយៈការចុះផ្សាយរបស់ RT, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា ច្បាស់ណាស់ សេណារីយ៉ូរបស់សមយុទ្ធសង្គ្រាមនេះ គឺលាតត្រដាងឲ្យឃើញនូវសកម្មភាពរបស់សម្ព័ន្ធប្រឆាំងរុស្ស៊ី ជាមួយការប្រើប្រាស់ឧបករណ៍គ្រប់បែបយ៉ាង រួមទាំងអាវុធកូនកាត់ និងអាវុធធម្មតា។ ដូចនេះ យើងអាចនិយាយបានថា ណាតូ កំពុងខ្នះខ្នែងរៀបចំខ្លួន សម្រាប់សង្គ្រាមជាមួយយើងហើយ។

រម្លឹកទៅខែមីនា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolay Patrushev ក៏និយាយដែរថា សមយុទ្ធ Steadfast Defender 2024 របស់ណាតូ កំពុងបង្កើនភាពតានតឹង និងរុញស្ថានការណ៍ពិភពលោកឲ្យអស្ថិរភាព ហើយលោកបានចាត់ទុកប្លុកនេះថាជា ឧបករណ៍ដ៏សំខាន់ដែលសហរដ្ឋអាមេរិកកំពុងប្រើ ដើម្បីដាក់សម្ពាធនិងឥទ្ធិពលលើប្រទេសដទៃទៀត។
ស្របពេលជាមួយគ្នានោះ លោកសង្កត់ធ្ងន់ថា ណាតូ បានចូលមកផ្ទាល់ដល់ព្រំដែនភាគខាងលិចរបស់រុស្ស៊ីទៅហើយ និងថែមទាំងកំពុងរៀបចំសម្រាប់ជម្លោះនាពេលអនាគត ទៀតផង។

សូមបញ្ជាក់ថា តាមពិតទៅ Steadfast Defender បានចាប់ផ្តើមឡើងតាំងតែពីចុងខែមករាមកម្ល៉េះ ប៉ុន្តែសមយុទ្ធដំណើររហូតដល់ខែឧសភានេះ ទើបចប់។
សមយុទ្ធនេះ មានការចូលរួមពីសំណាក់ទាហានប្រហែល ៩០ ០០០នាក់មកពីប្រទេសជាសមាជិកណាតូទាំង៣២ និងយានប្រយុទ្ធប្រហែល ១ ១០០គ្រឿង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា សមយុទ្ធណាតូ គឺជាការហាត់សមសម្រាប់ជម្លោះយោធា ជាមួយទីក្រុងមូស្គូ យ៉ាងច្បាស់ក្រឡែត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៩ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣៧ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


