ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ថៃប្រាប់ថា ម៉ាស៊ីន PCR ខ្លះរក អូមីក្រុង អត់ឃើញទេ
មន្ទីរពេទ្យ Ramathibodi Hospital for Medical Genomics នៃប្រទេសថៃ បានប្រាប់ឲ្យប្រយ័ត្នហើយព្រមានថា ឧបករណ៍ធ្វើតេស្ត PCR មួយចំនួន មិនអាចរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង បានត្រឹមត្រូវទេ។

មន្ទីរពេទ្យនេះនិយាយថា វីរុសបំប្លែងថ្មីនេះមានសមត្ថភាពលូតលាស់ ហើយការធ្វើតេស្តម៉ាស៊ីនធំមួយចំនួន ប្រហែលជាមិនអាចមើលឃើញវីរុសនេះបានឡើយ។
មន្ទីរពេទ្យបានបង្ហោះការរកឃើញរបស់ខ្លួននៅលើ Facebook នាថ្មីៗនេះ ដោយប្រើសំណាកចំនួន ១១៥ ពីអ្នកវិទ្យាសាស្ត្រអាហ្រ្វិកម្នាក់ ដែលមានផ្ទុកលេខកូដហ្សែនវីរុសបំប្លែងខ្លួន Omicron ដើម្បីសាកល្បងថាតើលទ្ធផលពីការធ្វើតេស្ត PCR នឹងមានភាពត្រឹមត្រូវកម្រិតណា។ លទ្ធផលនៃការពិសោធន៍របស់ពួកគេគឺពិបាកស្មានណាស់។

មន្ទីរពេទ្យនិយាយថា “យើងបានរកឃើញថា ឧបករណ៍តេស្ត PCR មួយចំនួន អាចផ្តល់ភាពវិជ្ជមានខ្សោយ ឬអវិជ្ជមានមិនពិត ដោយសារមេរោគនេះអាចមានសមត្ថភាពលូតលាស់”។
គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួន Omicron គឺស្ថិតក្នុងចំណោមវីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភ ស្រដៀងនឹងប្រភេទ Delta ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ បន្ថយថ្លៃសេវាតេស្តរកកូវីដសម្រាប់ម៉ាស៊ីន PCR ដើម្បីកំណត់វីរុស Omicron
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


