Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ក៏ប្រកាសផ្អាកការសិក្សាដែរ បើមេឃនៅតែក្តៅខ្លាំង

បានផុស

នៅ

ត្បិតមានភ្លៀងធ្លាក់ពិតមែន ប៉ុន្តែរលកកម្តៅនៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់ប្រទេសថៃ ដោយពេលនេះ អគ្គលេខាធិការគណៈកម្មការអប់រំមូលដ្ឋាន បានចេញសេចក្តីណែនាំដល់គណៈគ្រប់គ្រងសាលា ឲ្យផ្អាកការបង្រៀនក្នុងថ្នាក់ បើសីតុណ្ហភាពនៅតែហក់ឡើងខ្ពស់។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៥ខែឧសភា លោក Thanu Wongchinda បាននិយាយថា គណៈគ្រប់គ្រងសាលារៀនទាំងអស់ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការនេះ គួរតែអនុវត្តគោលនយោបាយដើម្បីសុវត្ថិភាពសិស្សនិងគ្រូបង្រៀន ព្រោះថា អាកាសធាតុក្តៅខ្លាំងអាចបណ្តាលឲ្យសិស្សមានអាការ Heat Stroke។

Heat Stroke គឺជារោគសញ្ញាដែលទាក់ទងនឹងការឡើងកម្តៅក្នុងរាងកាយខ្ពស់ខ្លាំង។ អាការនេះកើតឡើងនៅពេលដែលយើងស្ថិតក្រោមកម្តៅថ្ងៃរយៈពេលយូរ ជាហេតុធ្វើឲ្យរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន អាចឡើងដល់ ៤០អង្សាសេ ឬ ខ្ពស់ជាងនេះក្នុងរយៈពេល ១០ ទៅ១៥នាទី។

(រូបថត៖ One News)

សម្រាប់អាការរបស់ Heat Stroke មានដូចជា ក្តៅខ្លួនខ្លាំងអាចលើសពី ៤០អង្សាសេ ដកដង្ហើមលឿន ចង្វាក់បេះដូងលោតញាប់ ឈឺក្បាល ច្របូកច្របល់ ឆាប់ប្តូរចិត្ត ប្រកាច់ សន្លប់បាត់ស្មារតី និងក្អួត។

ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីលោក Thanu Wongchinda, អាកាសធាតុក្តៅខ្លាំង ទំនងជាវាយប្រហារភាគខាងជើង ឦសាន វាលទំនាបកណ្តាល និងភាគខាងកើតប្រទេសថៃ អំឡុងឆមាសទីមួយនៃខែនេះ ពោលគឺចំពេលសិស្សចូលរៀនដំបូងក្នុងឆ្នាំ២០២៤។

(រូបថត៖ AFP)

នៅថ្ងៃក្តៅខ្លាំង គណៈគ្រប់គ្រងសាលា គួរតែផ្អាកសកម្មភាពខាងក្រៅ និងផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់។ លើសពីនេះ ពួកគេគួរតែពិនិត្យមើលស្ថានភាពខ្សែភ្លើងនិងឧបករណ៍អគ្គិសនីផ្សេងៗ ហើយបុគ្គលិក​សាលា ​ក៏​គួរ​ពិនិត្យ​យាន​យន្ត​ផង​ដែរ ដើម្បី​ការពារ​ ក្រែងលោមាន​សិស្ស​ណា​ម្នាក់ ជាប់នៅ​ក្នុង​រថយន្ត​ដែល​ចតចោល។

ងាកមកប្រទេសកម្ពុជាវិញ ពាក់ព័ន្ធបញ្ហាផ្អាកម៉ោងសិក្សានេះដែរ កាលពីសប្តាហ៍មុន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើស៤០អង្សាសេ ដើម្បីការពារចំពោះសុខភាពកុមារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត និងមន្ត្រីរាជការបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត និងមន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤ សម្តេចមានប្រសាសន៍ថា “សម្ដេចធិបតី ថ្លែងដូច្នេះ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាមានសីតុណ្ហភាពឡើងលើស ៤០ អង្សាសេ សូមឲ្យពិនិត្យមើល។ ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឲ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឲ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០អង្សាសេ ហើយសាលាមិនអំណោយផល អាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឲ្យសិស្សអង្គុយយូរ”។

ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្ដៅខ្លាំងនេះទៀតសោត សម្ដេចក៏បានណែនាំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវត្រៀមខ្លួនជួយប្រជាពលរដ្ឋ លើបញ្ហាទឹកប្រើប្រាស់ និងត្រៀមដោះស្រាយបញ្ហាអគ្គិភ័យផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ២ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នង​រលំ និងប៉ើងដំបូល

ព័ត៌មានជាតិ២៣ ម៉ោង មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម