ព័ត៌មានអន្ដរជាតិ
ថ្នាំ Molnupiravir ក៏មានប្រសិទ្ធភាព ប្រឆាំង អូមីក្រុង
ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ Molnupiravir របស់ក្រុមហ៊ុន Merck មានយន្តការធ្វើសកម្មភាពដែលអាចប្រឆាំងមេរោគ អូមីក្រុង និងវីរុសបំប្លែងខ្លួនផ្សេងទៀតបាន។ នេះបើតាមការអះអាងរបស់នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃចន្ទទី១០ខែមករា។

លោក Dean Li ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Merck បាននិយាយនៅឯសន្និសីទថែទាំសុខភាពប្រចាំឆ្នាំរបស់ JP Morgan ថា “យើងមានទំនុកចិត្តមុតមាំថា ថ្នាំនេះនឹងមានឥទ្ធិពលជាមួយវីរុសបំប្លែងខ្លួន អូមីក្រុង។ យន្តការនៅក្នុងម៉ូលេគុល នឹងធ្វើការប្រយុទ្ធប្រឆាំង អូមីក្រុង ហើយខ្ញុំគិតថា វាប្រឆាំងវីរុសបំប្លែងខ្លួននានាដែលកើតឡើងនាពេលអនាគត។
ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យចុងក្រោយកាលពីខែវិច្ឆិកាឆ្នាំមុនស្តីពីប្រសិទ្ធភាពរបស់ថ្នាំ Molnupiravir ប្រឆាំងនឹង អូមីក្រុង មិនទាន់មាននៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់នេះ បង្ហាញប្រសិទ្ធភាព៣០ភាគរយ ក្នុងការកាត់បន្ថយការចូលព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ដោយផ្អែកលើទិន្នន័យពីអ្នកជំងឺចំនួន១,៤៣៣នាក់។

យ៉ាងណាក្តី ទិន្នន័យនេះបានបង្ហាញពីប្រសិទ្ធភាពតិចជាងមុនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងតួលេខមុនដែលមាន ៥០ភាគរយ។
គួរបញ្ជាក់ថា ថ្នាំគ្រាប់នេះបានទទួលការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) កាលពីខែមុន ក៏ដូចជានៅក្នុងប្រទេសមួយចំនួនទៀតដូចជាចក្រភពអង់គ្លេស ជប៉ុន និងឥណ្ឌាផងដែរ ខណៈប្រទេសផ្សេងៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


