ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមានចាត់វិធានការចាស់ដៃលើអាមេរិករឿងទណ្ឌកម្មថ្មី
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងដែលទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)ទទួលបានបង្ហាញថា អ្នកនាំពាក្យក្រសួងការបរទេសដែលមិនបង្ហាញអត្តសញ្ញាណម្នាក់បានការពារចំពោះការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើងថ្មីៗនេះថាជាការអនុវត្តត្រឹមត្រូវសម្រាប់ការពារខ្លួន។
អ្នកនាំពាក្យបបាននិយាយថា ទណ្ឌកម្មថ្មីៗគឺគូសបញ្ជាក់ពីអារិភាពរបស់អាមេរិកដែលមានចេតនារារាំង និងធ្វើឲ្យឯកោដល់កូរ៉េខាងជើង បើទោះជាទីក្រុងវ៉ាស៊ីនតោនអំពាវនាវជារឿយៗឲ្យទីក្រុងព្យុងយ៉ាងបន្តការទូតដែលបានជាប់គាំងដោយសារខ្វែងគំនិតគ្នាអំពីភាពបន្ធូរបន្ថយទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ។
រដ្ឋបាល ចូ បៃដិន កាលពីថ្ងៃអង្គារ៍បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង៥នាក់ជុំវិញតួនាទីរបស់ពួកគេក្នុងការទទួលបានសម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ ហើយបាននិយាយថា ខ្លួនស្វែងរកការដាក់ទណ្ឌកម្មថ្មីទៀតនៅអង្គការសហប្រជាជាតិ។
សេចក្តីប្រកាសរបស់ក្រសួងរតនាគារអាមេរិកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យលើការបាញ់សាកល្បងដោយជោគជ័យចំពោះមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអង្គារ៍ដែលោកបានអះអាងថា នឹងបង្កើនការរារាំងសង្គ្រាមនុយក្លេអ៊ែរ។
អ្នកនាំពាក្យកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទរក្សាជំហរដូចក្មេងទំនើង ដោយបាននិយាយថា ការអភិវឌ្ឍមីស៊ីលថ្មីរបស់កូរ៉េខាងជើងគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន និងមិនមានគោលដៅជាក់លាក់លើប្រទេសណាមួយ ឬគំរាមកំហែងសន្តិសុខដល់ប្រទេសជិតខាងឡើយ។
អ្នកនាំពាក្យបាននិយាយថា ៖«យ៉ាងណាក៏ដោយ អាមេរិកកំពុងបង្កើនស្ថានភាពដោយចេតនា សូម្បីតែការទណ្ឌកម្មឯករាជដោយមិនពេញចិត្តនឹងការបង្វែរសកម្មភាពរបស់កូរ៉េខាងជើងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
«ប្រការនេះបង្ហាញថា ទោះជារដ្ឋបាលអាមេរិកកំពុងនិយាយអំពីការទូត និងកិច្ចចរចា ប៉ុន្តែវានៅតែជាប់គាំងក្នុងគោលនយោបាយដើម្បីរារាំង និងធ្វើឲ្យឯកោដល់កូរ៉េខាងជើង។ ប្រសិនបើអាមេរិកប្រកាន់ជំហរ ប្រឈមមុខគ្នាបែបនេះ កូរ៉េខាងជើងនឹងបង្ខំចិត្តឆ្លើយតបខ្លាំងក្លា និងជាក់លាក់វិញ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


