ព័ត៌មានអន្ដរជាតិ
ផ្ទុះចេញវីរុសក្លាយពូជមួយទៀត ឆ្លងខ្លាំងជាងអូមីក្រុង កំពុងអុកឡុកពិភពលោក
យោងតាមព័ត៌មានថ្មីបំផុតកាលពីថ្ងៃសុក្រទី២១ខែមករា បានបង្ហាញថា ការឆ្លងវីរុសប្រភេទថ្មីក្លាយពូជពី អូមីក្រុង ជាង៤០០ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ខណៈប្រធានសុខាភិបាលរបស់ប្រទេសនេះបានកំណត់ វាជាវីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការស៊ើបអង្កេត។

អាជ្ញាធរបាននិយាយថា ការឆ្លងវីរុសក្លាយពូជ អូមីក្រុង ប្រភេទ BA.2 ចំនួន ៤២៦ករណីត្រូវបានបញ្ជាក់ដោយការធ្វើតេស្តហ្សែននៅក្នុងប្រទេសអង់គ្លេស។
តំបន់ដែលមានចំនួនករណីឆ្លងច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេស គឺទីក្រុងឡុងដ៍ដែលមាន ១៤៦ករណី និងតំបន់ South East ៩៧ករណី។
ការស្រាវជ្រាវដំបូងបានបង្ហាញថា វីរុសក្លាយពូជនេះ អាចឆ្លងរីករាលដាលលឿនជាងប្រភេទ អូមីក្រុង តែគេមិនដឹងថាតើ BA.2 មានប្រភពចេញពីណានោះទេ។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៤០ហើយ បានរាយការណ៍ករណីឆ្លង BA.2 សរុប ៨,០៤០ករណី ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក។

ទោះបីជាយ៉ាងណាក៏ដោយ ករណីទីមួយ ត្រូវបានរាយការណ៍ពីប្រទេសហ្វីលីពីន ហើយការឆ្លងច្រើនបំផុតគឺនៅក្នុងប្រទេសដាណឺម៉ាក ដែលមាន ៦,៤១១ករណី។
ប្រទេសផ្សេងទៀតដែលមានការឆ្លងលើស១០០ករណីគឺឥណ្ឌា (៥៣០ករណី) ស៊ុយអែត (១៨១ករណី) និងសិង្ហបុរី (១២៧ករណី)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ពេលនេះ អូមីក្រុង មាននៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


