ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ បង្កើនការប្រុងប្រយ័ត្ន ខណៈ វីរុសអូមីក្រុងបំប្លែង BA.2 រាលដាល
ខណៈការឆ្លងនៃវីរុសអូមីក្រុង ចាប់ផ្ដើមស្រកចុះនៅក្នុងតំបន់ខ្លះនៃសហរដ្ឋអាមេរិក អ្នកវិទ្យាសាស្ត្រសង្កេតឃើញថាមានការប្រែប្រួលនៃមេរោគឆ្លងផ្សេងទៀតដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី និងអឺរ៉ុប។ វីរុសបំប្លែងនេះ ត្រូវបានគេហៅថាជាផ្លូវការថា វីរុសអូមីក្រុងបំប្លែង BA.2។

តើវីរុសអូមីក្រុង BA.2 ជាអ្វី?
វេជ្ជបណ្ឌិតសាស្ត្រាចារ្យ Emma Hodcroft ឯកទេសខាងរោគរាតត្បាតនៅសាកលវិទ្យាល័យ Bern នៃប្រទេសស្វីស បានឲ្យដឹងថា៖ «យើងអាចគិតថាវីរុសអូមីក្រុងបំប្លែង BA.2 ជាបងប្អូនបង្កើនរបស់ BA.1។ វីរុសទាំង២ នេះមានការបម្រែបម្រួលស្រដៀងគ្នាច្រើនប្រហែល ៣០ប្រភេទ ឬច្រើនជាងនេះ ប៉ុន្តែវីរុសទាំងនេះក៏មានភាពបម្រែបម្រួលពិសេសជាច្រើនទៀតផងដែរ»។
កាលពីខែវិច្ឆិកាឆ្នាំទៅនេះ នៅពេលអ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូង និងបូតស្វាណាបានរកឃើញវីរុសអូមីក្រុង ពួកគេមិនបានរកឃើញតែមួយប្រភេទនោះទេ គឺសរុប ៣ប្រភេទ (BA.1, BA.2, និង BA.3) ដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Edingburgh។ តាំងពីដើមមកវីរុស BA.1 មានភាពរាលដាលលឿនជាងប្រភេទ BA.2 និង BA.3។
តើវីរុសអូមីក្រុងបំប្លែង BA.2 អាចឆ្លងបានដូច BA.1 ដែរឬទេ?
ច្រើនសប្ដាហ៍កន្លងទៅនេះ វីរុសអូមីក្រុង BA.2 បានចាប់ផ្ដើមធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ដោយសារនៅក្នុងប្រទេសមួយចំនួនមានករណីវិជ្ជមានវីរុសអូមីក្រុង BA.2 កើនឡើងច្រើន។ បច្ចុប្បន្ន ស្របពេលដែលករណីវិជ្ជមានជំងឺកូវីដចាប់ផ្ដើមធ្លាក់ចុះ ប្រទេសដាណឺម៉ាកកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសអូមីក្រុងបំប្លែង BA.2 ម្ដង។
ចាប់តាំងពីសប្ដាហ៍ទី២ ខែមករា នេះមក វីរុសអូមីក្រុងបំប្លែង BA.2 បានបណ្ដាលឲ្យមានករណីវិជ្ជមានច្រើនជាង ៥០% នេះបើតាមការឲ្យដឹងពីវិទ្យាស្ថាន Statens Serum Institut នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។ យ៉ាងណាមិញ វីរុសអូមីក្រុងបំប្លែង BA.2 ក៏កំពុងរីករាលដាលក្នុងល្បឿនយ៉ាងលឿននៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ដែលបង្កឲ្យមានករណីវិជ្ជមានយ៉ាងហោចណាស់ ៥% នៃករណីសរុបក្នុងប្រទេសទាំងពីរ។
តើវីរុសអូមីក្រុងបំប្លែង BA.2 គ្រោះថ្នាក់ជាង BA.1?
ការសិក្សាជាច្រើនបានបង្ហាញថា វីរុសប្រភេទ BA.1 គ្មានហានិភ័យខ្ពស់បង្កឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ទេ បើប្រៀបធៀបនឹងវីរុសបំប្លែង Delta នៃជំងឺកូវីដ-១៩។ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកជំងឺមិនប្រឈមនឹងការចូលព្យាបាលនៅមន្ទីរពេទ្យទេ ប្រសិនបើឆ្លងវីរុសប្រភេទ BA.2 ប៉ុន្តែទៅថ្ងៃខាងមុខទៀត វាអាចផ្លាស់ប្ដូរយ៉ាងណាទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅតែអាចការពារសុខភាពពីការធ្លាក់ខ្លួនឈឺធ្ងន់បានប្រសិនបើឆ្លងវីរុសកូរ៉ូណាគ្រប់ប្រភេទដោយការចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ដូស រាប់ទាំងដូសជំរុញផងដែរ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់ជុំវិញខ្លួន៕
ចុចអាន៖ផ្ទុះចេញវីរុសក្លាយពូជមួយទៀត ឆ្លងខ្លាំងជាងអូមីក្រុង កំពុងអុកឡុកពិភពលោក
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


