ព័ត៌មានអន្ដរជាតិ
យុវជនជប៉ុនប្តឹងម្ចាស់រោងចក្រនុយក្លេអ៊ែរ Fukushima ព្រោះកើតមហារីក
យុវជន៦នាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បន្ទាប់ពីកើតជំងឺមហារីកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោយពេលគ្រោះមហន្តរាយនុយក្លេអ៊ែរកាលពីឆ្នាំ២០១១។
ដើមបណ្តឹងដែលមានអាយុចន្លោះពី៦ទៅ១៦ឆ្នាំនៅពេលកើតមានគ្រោះមហន្តរាយបាននិយាយថា ពួកគេកើតមានជំងឺមហារីកពីការប៉ះពាល់វិទ្យុសកម្ម។
មេធាវីរបស់ពួកគេបាននិយាយថា ពួកគេទាំងអស់បានទទួលការវះកាត់ដើម្បីដកផ្នែក ឬក្រពេញទីរ៉ូអ៊ីតចេញ។ ទោះបីជាយ៉ាងណា ពួកគេប្រហែលជាលំបាកក្នុងការបញ្ជាក់ថា វិទ្យុសកម្មជាដើមហេតុបណ្តាលឲ្យកើតមានជំងឺមហារីក។

ពាក្យបណ្តឹងរបស់ពួកគេបានទាមទារប្រាក់សំណងជំងឺចិត្តចំនួន ៥.៤លានដុល្លារអាមេរិកពីក្រុមហ៊ុន Tokyo Electric Power Company (Tepco) ដែលជាប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ។
អ្នកនាំពាក្យ Tepco បាននិយាយថា ក្រុមហ៊ុនដឹងពីករណីបណ្តឹង ហើយនឹងដោះស្រាយនៅពេលពួកគេបានឃើញព័ត៌មានលំអិតពីពាក្យបណ្តឹង។
គ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima បានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅពេលមានគ្រោះរញ្ជួយដីដ៏អាក្រក់បានវាយប្រហារភាគខាងជើងផ្នែកខាងលិចប្រទេសជប៉ុនដែលបង្កឲ្យកើតមានព្យុះ ស៊ូណាមិ បណ្តាលឲ្យរលាយនុយក្លេអ៊ែរ។
វាជាគ្រោះថ្នាក់ថាមពលនុយក្លេអ៊ែរដ៏អាក្រក់បំផុតគិតចាប់តាំងពីគ្រោះមហន្តរាយ Chernobyl នៅឆ្នាំ១៩៨៦នៅប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវបានគេចាត់ទុកថា មិនសូវមានការខូចខាតដល់ប្រជាជនក្នុងតំបន់ខ្លាំងទេ ដោយសារបរិមាណអ៊ីយ៉ូតវិទ្យុសកម្មទាបបំផុតត្រូវបានបញ្ចេញ។
ទោះបីជាយ៉ាងណា ឥទ្ធិពលរយៈពេលនៃវិទ្យុសកម្មនៅតែជាបញ្ហានៃការពិភាក្សា។ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិមួយបានសន្និដ្ឋានកាលពីឆ្នាំមុនថា គ្រោះមហន្តរាយមិនបាននាំឲ្យប៉ះពាល់ដល់សុខភាពប្រជាជនដោយផ្ទាល់នោះទេ។ របាយការណ៍អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៣បាននិយាយថា គ្រោះមហន្តរាយនឹងមិនបណ្តាលឲ្យមានការកើនឡើងជំងឺមហារីកនៅក្នុងតំបន់នោះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


