ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិកប្រហែលអនុម័តទណ្ឌកម្មលើរុស្ស៊ីសប្តាហ៍នេះ
ព្រឹទ្ធសភាអាមេរិកកាន់តែខិតជិតដល់ការអនុម័យច្បាប់ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីហើយជុំវិញភាពតានតឹងជាមួយអ៊ុយក្រែន ក្នុងនោះមានទាំងវិធានការដែលប្រហែលជាមានប្រសិទ្ធភាព មុនពេលសកម្មភាពផ្ទុះអាវុធណាមួយកើតមានឡើងទៀតផង។ នេះបើយោងតាមសមាជិកព្រឹទ្ធសភាឈានមុខពីរនាក់បាននិយាយកាលពីថ្ងៃអាទិត្យ។
សមាជិកសភា លោក Bob Menendez មកពីគណបក្សប្រជាធិបតេយ្យជាប្រធានគណកម្មាធិការទំនាក់ទំនងអន្តរជាតិ និងលោក James Risch សមាជិកព្រឹទ្ធសភាកំពូលរបស់គណបក្សសាធារណៈសង្ឃឹមថា សេចក្តីសម្រេចអាចធ្វើឡើងនាសប្តាហ៍នេះ។

លោក Menendez បាននិយាយថា ៖«ខ្ញុំអាចចាត់ទុកថា រឿងនេះយើងស្ថិតនៅលើបន្ទាត់តែមួយ»។ ការប្រើភាសារបស់លោកនេះគឺប្រៀបទៅនឹងការលេងបាល់ទាត់ដល់ប្រអប់ទីដែលជិតរកគ្រាប់បាល់បាន។
លោកបានឲ្យដឹងថា មានការតាំងចិត្តទ្វេភាគីខ្លាំងណាស់ដើម្បីជួយគាំទ្រអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើប្រទេសរុស្ស៊ីធ្វើសកម្មភាពយោធាលើអ៊ុយក្រែន។ ពេលសួរថាតើកិច្ចព្រមព្រៀងអាចនឹងកើតមាននៅសប្តាហ៍នេះ? លោកឆ្លើយថា ៖«ខ្ញុំជឿថា យើងនឹងទៅដល់ទីនោះ»។
ជំនួយការព្រឹទ្ធសភា បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន នឹងធ្វើសន្និសីទសង្ខេបមួយសម្រាប់សមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់នាថ្ងៃព្រហស្បតិ៍។ មេដឹកនាំសភាបានស្នើឲ្យធ្វើសន្និសីទពីស្ថានភាព។
រុស្ស៊ី បានកំពុងបង្កើនកម្លាំងទ័ពនៅព្រំដែនជាប់អ៊ុយក្រែនរយៈពេលប៉ុន្មានខែមកហើយ និងបានទាមទារឲ្យអង្គការណាតូដកកម្លាំងទ័ព និងគ្រឿងសព្វាវុធចេញពីតំបន់អឺរ៉ុបខាងកើត និងហាមអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធភាពយោធាណាតូដែលដឹកនាំដោយអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy គាំទ្រចំពោះចំណាត់ការភ្លាមៗ និងបានរិះគន់ចំពោះប្រទេសលោកខាងលិចចំពោះការរង់ចាំដាក់ទណ្ឌកម្មដ៏អាក្រក់បន្ថែមទៀត។
ច្បាប់ព្រឹទ្ធសភានឹងដាក់គោលដៅសំខាន់លើធនាគាររុស្ស៊ី និងបំណុលរបស់រុស្ស៊ី ព្រមទាំងបន្ថែមជំនួយយោធាអាមេរិកទៅអ៊ុយក្រែន។ ទណ្ឌកម្មខ្លះអាចមានប្រសិទ្ធភាពមុនពេលសកម្មភាពយោធាណាមួយរបស់រុស្ស៊ីបានកើតឡើងថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


