ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជំនាញ ថៃ ថា កូវីដ ជិតឈានដល់ថ្ងៃអវសានហើយ
វេជ្ជបណ្ឌិត Manoon Leechawengwongs អ្នកឯកទេសខាងផ្លូវដង្ហើម នៅប្រទេសថៃ បាននិយាយកាលពីថ្ងៃសុក្រថា ជំងឺរាតត្បាតកូវីដ ១៩ គួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយសារតែការលេចចេញវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.1 និង BA.2 ។
អ្នកឯកទេសមកពីមន្ទីរពេទ្យ Vichaiyut រូបនេះបាននិយាយថា “ប្រភេទ BA.2 ឥឡូវនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៥៧ ហើយ នៅក្នុងតំបន់ខ្លះ វាបានក្លាយទៅជាប្រភេទរងដ៏សំខាន់ជំនួស BA.1 ឬប្រភេទ Omicron ដើម”។
ដោយឡែក អង្គការសុខភាពពិភពលោកបាននិយាយថា BA.2 គឺ ៥០ ភាគរយអាចឆ្លងបានច្រើនជាង BA.1 ប៉ុន្តែមិនទំនងជាមានគ្រោះថ្នាក់នោះទេ ខណៈដែលវាបានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ ឬការស្លាប់ក្នុងចំណោមអ្នកជំងឺដែលឆ្លង។
ទន្ទឹមនោះ Omicron BA.2 ក៏ត្រូវបានគេដាក់ឈ្មោះ ថា “អូមីក្រុងបំបាំងកាយ” ដោយសារតែមានការលំបាក ក្នុងការប្រាប់ពីភាពខុសគ្នារវាងវីរុស BA.2 និង Delta ដោយប្រើវិធីសាស្ត្រ RT-PCR ។
ចំណែកអ្នកដែលបានទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូសដំបូងរបស់ពួកគេ និងដូសជំរុញ នឹងមានប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ ដើម្បីការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់បន្ទាប់ពីឆ្លងមេរោគ BA.1 ឬ BA.2 ។
លោកក៏បាននិយាយទៀតថា ” BA.2 នឹងជំនួសគ្រប់វីរុសនៃកូវីដ១៩ ដែលបានរកឃើញពីមុន ស្ទើរតែគ្រប់ប្រទេស” ។ មនុស្សភាគច្រើននឹងឆ្លងមេរោគកាន់តែលឿន ហើយបង្កើតភាពស៊ាំ និងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ គួរតែក្លាយជាជំងឺឆ្លងធម្មតា ឬដល់ទីអវសាននៅក្នុងឆ្នាំនេះ។
លោកបន្ថែមចុងក្រោយថា អ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំង ឬទើបតែបានចាក់វ៉ាក់សាំងលើកដំបូង គួរតែចាក់វ៉ាក់សាំងដែលនៅសល់។ នេះជាវិធីតែមួយគត់ ដែលយើងអាចបញ្ចប់ជំងឺរាតត្បាតនេះ ឲ្យបានល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់
ចុចអាន៖វីរុសក្លាយពូជ “អូមីក្រុងបំបាំងកាយ” ឆ្លងខ្លាំង រាលដាលចូលប្រទេសចំនួន ៥៧ហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


