ព័ត៌មានអន្ដរជាតិ
ហុងកុងនឹងទទួលបានវ៉ាក់សាំងកូវីដពីក្រុមហ៊ុន Sinovac និង Pfizer-BioNTech នៅត្រីមាសទីមួយឆ្នាំក្រោយ
មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយនៅថ្ងៃសុក្រ ទី១១ ខែធ្នូ នេះថា ទីក្រុងហុងកុងបានបញ្ជាទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១៥ លានដូសពីក្រុមហ៊ុនឱសថ Sinovac Biotech របស់ចិន និងក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ដល់ប្រជាជនរបស់ខ្លួន ។

វ៉ាក់សាំងដំបូងចំនួន ១ លានដូសនឹងមកដល់ពីប្រទេសចិននៅខែមករា ខណៈមួយលានដូសទៀតពីក្រុមហ៊ុន Pfizer-BioNTech គ្រោងនឹងធ្វើឡើងនៅត្រីមាសទី ១ ឆ្នាំក្រោយ ។ ក្រោយមកទៀតរំពឹងថានឹងមកដល់នៅពាក់កណ្តាលនៃឆ្នាំក្រោយ ។
ទន្ទឹមនោះរដ្ឋាភិបាលមានគោលបំណងទិញវ៉ាក់សាំងសរុបចំនួន ៣០ លានដូស ខណៈមនុស្សម្នាក់ៗត្រូវការចាក់ចំនួន ២ ដង ហើយកំពុងពិភាក្សាទិញវ៉ាក់សាំងពីក្រុមហ៊ុនអង់គ្លេស Oxford-AstraZeneca ផងដែរ ។

លោកស្រី Lam បាននិយាយថា អាទិភាពនៃការចាក់វ៉ាក់សាំងនឹងត្រូវបានផ្តល់ដល់មនុស្សវ័យចំណាស់ និងក្រុមងាយរងគ្រោះដទៃទៀត ។
គួរបញ្ជាក់ថា ក្រុងហុងកុងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៣០០ ករណី និងមានអ្នកស្លាប់ចំនួន ១១៤ នាក់ចាប់តាំងពីរោគរាតត្បាតកើតឡើងកាលពីខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


