ព័ត៌មានអន្ដរជាតិ
Pacquiao នឹងកម្ចាត់គ្រឿងញឿនដោយវិធីត្រឹមត្រូវ បើជាប់ឆ្នោតប្រធានាធិបតី
វីរបុរសប្រដាល់សកលហ្វីលីពីន និងជាបេក្ខភាពប្រធានាធិបតី Manny Pacquiao បានឲ្យដឹងថា លោកស្វាគមន៍សម្រាប់ការស៊ើបអង្កេតអន្តរជាតិលើសង្គ្រាមគ្រឿងញៀនហូរឈាមរបស់លោកប្រធានាធិបតី Rodrigo Duterte ប្រសិនបើលោកឈ្នះឆ្នោត និងបានសន្យាប្រយុទ្ធនឹងគ្រឿងញៀនដោយវិធីត្រឹមត្រូវ ប៉ុន្តែមិនមែនជាការបាញ់សម្លាប់តាមផ្លូវនោះទេ។
ការលើកឡើង ក្នុងសប្តាហ៍នេះជាមួយអ្នកកាសែតបរទេស លោក Pacquiao អតីតជើងឯកប្រដាល់សកលពិភពលោកច្រើនប្រភេទទម្ងន់ និងធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយលោកប្រធានាធិបតីបានលើកឡើងថា លោកនឹងបើកចំហដើម្បីចូលរួមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិវិញ (ICC) ដែលលោក Duterte បានដកហ្វីលីពីនជាឯកតោភាគីពីឆ្នាំ២០១៨។

ទោះបីជាយ៉ាងណា ជើងខ្លាំងលើសង្វៀនរហស្សនាម Pacman នៅក្នុងការស្ទង់មតិកំពុងតាមពីក្រោយ៥០%នៃបេក្ខភាពលេចធ្លោម្នាក់គឺលោក Ferdinand Marcos Jr មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់នាខែឧសភាខាងមុខ។
អាណត្តិប្រធានាធិបតីរបស់លោក Duterte ត្រូវបានល្បីល្បាញដោយសង្គ្រាមគ្រឿងញៀនដែលបានសម្លាប់ឈ្មួញគ្រឿងរាប់ពាន់នាក់។
ក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់បាននិយាយថា អ្នកអនុវត្តច្បាប់បានប្រហារជីវិតជនសង្ស័យគ្រឿងញៀនដោយមិនបានស៊ើបអង្កេត និងចាត់នីតិវិធីត្រឹមត្រូវទេ ប៉ុន្តែប៉ូលិសបាននិយាយថា អ្នកដែលត្រូវបានសម្លាប់ទាំងនោះមានអាវុធ និងបំពានដិកាចាប់ខ្លួន។
លោក Pacquiao អាយុ៤៣ឆ្នាំបានព្យាយាមផ្តាច់ខ្លួនចេញពីលោក Duterte បាននិយាយថា លោកនឹងបន្តសង្គ្រាមប្រឆាំងគ្រឿងញៀនខុសច្បាប់តាមវិធីត្រឹមត្រូវ ដែលជនសង្ស័យត្រូវតែកាត់ទោសដោយយុត្តិធម៌ និងមាននីតិសម្បទា។
កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈនេះលោកមានប្រសាសន៍ថា ៖«នៅពេលខ្ញុំនិយាយពីវិធីត្រឹមត្រូវ គឺមានន័យថា យើងនឹងមិនសម្លាប់ពួកគេតាមផ្លូវនោះទេ។ ពួកគេមានសិទ្ធិការពារខ្លួននៅតុលាការ»។
«ខ្ញុំជឿថា មានការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។ Pacquiao បាននិយាយពីការបង្ក្រាប និងបន្តថា «យើងគួរផ្តល់យុត្តិធម៌ដល់អ្នកដែលត្រូវបានរំលោភបំពាន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


