Connect with us

កីឡា

រំលង​ ១១ ឆ្នាំ ទីបំផុត Pacquiao ទទួលបានឱកាសសងសឹក Floyd ជាផ្លូវការ

បានផុស

នៅ

អ្វីដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ ទីបំផុតបានកើតឡើងហើយ ដោយស្តេចប្រដាល់ ហ្វីលីពីន កីឡាករ Manny Pacquiao និងកំពូលអ្នកប្រដាល់អាមេរិក Floyd Mayweather Jr. នឹងជួបគ្នាជាថ្មីនៅឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតលើកទី ១ រវាងកំពូលកីឡាករប្រដាល់សកលទាំង ២ នៅទឹកដី សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៥ បានបំបែកកំណត់ត្រា ក្លាយជាការប្រកួតមានអ្នកទស្សនាច្រើនបំផុតនៅទូទាំងសកលលោក ហើយជំនួបនោះក៏រកបានចំណូលយ៉ាងច្រើនមហាសាលផងដែរ។ យ៉ាងណា នៅក្នុងការប្រកួតនោះ គឺ Floyd បានយកឈ្នះពិន្ទុ Paquiao យ៉ាងតឹងតែង បន្ទាប់ពីបញ្ចប់ការប្រកួត ១២ ទឹក។

អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd និង Pacquiao ត្រូវបានកំណត់ជាផ្លូវការឱ្យជួបគ្នាជាលើកទី ២ ក្នុងការប្រកួតលក្ខណៈអាជីព នៅថ្ងៃទី ១៩ ខែកញ្ញា នៅសង្វៀន Sphere ក្នុងទីក្រុង Las Vegas។ ជំនួបនេះត្រូវបានចាត់ទុកជាការត្រឡប់មកវិញដ៏គួរឱ្យរំភើបបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់សកល។ ព័ត៌មានអំពីប្រភេទទម្ងន់ និងចំនួនប្រកួតប៉ុន្មានទឹក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ការប្រកួតនេះនឹងផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកតាមរយៈ Netflix ហើយនឹងក្លាយជាការប្រកួតប្រដាល់លើកដំបូងបំផុត រៀបចំឡើងនៅសង្វៀន Sphere ដែលជាកន្លែងបំពាក់បច្ចេកវិទ្យាដ៏ទំនើប។

គួរឱ្យដឹង ថា ការប្រកាសនេះបានកើតឡើង បន្ទាប់ពី Floyd ប្រកាសអំពីចេតនាត្រឡប់មកប្រកួតវិញជាលើកទីបួន បន្ទាប់ពីការប្រកួតសម្តែងឆ្នាំ ២០២៦ ជាមួយ Mike Tyson។ ចំណែក Pacquiao វិញបានត្រឡប់ពីការចូលនិវត្តន៍កាលពីខែកក្កដាឆ្នាំមុន ហើយបានប្រកួតស្មើជាមួយម្ចាស់ខ្សែក្រវាត់ WBC Mario Barrios។ ជាមួយគ្នានេះ គាត់មានគម្រោងប្រកួតសម្តែងជាមួយកីឡាករ រុស្ស៊ី Ruslan Provodnikov នៅថ្ងៃទី ១៨ ខែមេសា មួយប្រកួតសិន មុនជួប Floyd នៅខែ កញ្ញា៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Economic Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម