ព័ត៌មានអន្ដរជាតិ
នេះចំនួនអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីពិតជាច្រើន
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ជាឲ្យកម្លាំងទ័ពនុយក្លេអ៊ែរត្រៀមជើងការជាពិសេសដែលបានធ្វើឲ្យមានកង្វល់យ៉ាងខ្លាំងទូទាំងពិភពលោក។

ប៉ុន្តែអ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់លោក ពូទីន ត្រូវបានបកស្រាយថាជាការព្រមានដល់ប្រទេសដទៃកុំឲ្យពាក់ព័ន្ធជាមួយប្រទេសអ៊ុយក្រែនជាងមហិច្ឆតានៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
អាវុធនុយក្លេអ៊ែរមានអាយុកាលស្ទើរតែ៨០ឆ្នាំមកហើយ ហើយប្រទេសជាច្រើនបានមើលឃើញអាវុធទាំងនោះជាកង្វល់សន្តិសុខជាតិរបស់ពួកគេ។ ថាតើរុស្ស៊ីមានអាវុធនុយក្លេអ៊ែរប៉ុន្មានគ្រាប់?
តួលេខទាំងអស់សម្រាប់អាវុធនុយក្លេអ៊ែរគឺជាការប៉ាន់ស្មាន ប៉ុន្តែបើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) បង្ហាញថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៥៩៧៧ដែលជាឧបករណ៍សម្រាប់បាញ់នុយក្លេអ៊ែរ។ យ៉ាងណា ចំនួននេះរាប់បញ្ចូលប្រហែលជា១៥០០គ្រាប់ដែលចាស់លែងប្រើ និងកំណត់ត្រូវផ្លាស់ប្តូរ។
ក្នុងចំណោមនៅសល់៤៥០០គ្រាប់ ឬច្រើនជាងនេះ គឺភាគច្រើនត្រូវបានគេគិតថាជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មីស៊ីលប្លាស្ទិក ឬគ្រាប់រ៉ុក្កែតដែលអាចមានគោលដៅលើចម្ងាយឆ្ងាយ។ អាវុធទាំងនោះជាធម្មតាពាក់ព័ន្ធនឹងសង្គ្រាមនុយក្លេអ៊ែរ។

អាវុធនុយក្លេអ៊ែរនៅសល់ផ្សេងទៀតគឺខ្នាតតូច គ្រោះថ្នាក់ស្រាលជាង និងមានរយៈចម្ងាយខ្លីដែលអាចប្រើក្នុងសមរភូមិ ឬនៅសមុទ្រ។ ប៉ុន្តែនេះមិនមានមានន័យថា រុស្ស៊ីមានអាវុធនុយក្លេអ៊ែរចម្ងាយឆ្ងាយរាប់ពាន់គ្រាប់ដែលរួចរាល់សម្រាប់ប្រើនោះទេ។
អ្នកជំនាញបានប៉ាន់ស្មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលជា១៥០០កំពុងត្រូវបានដាក់ពង្រាយថ្មីៗនេះ ដូច្នេះមានន័យថា តាំងទុកនៅមូលដ្ឋានមីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែក ឬនៅលើនាវាមុជទឹកនៅសមុទ្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


