ព័ត៌មានអន្ដរជាតិ
បងប្អូនអតីតអ្នកប្រដាល់ អ៊ុយក្រែន ត្រកូល Klitschko បង្ហាញចំនួនទាហាន រុស្ស៊ី ដែលពួកគេសម្លាប់ផ្ទាល់ដៃ
វីរបុរសអ៊ុយក្រែនទាំងពីរនាក់បងប្អូនគឺ Wladimir Klitschko និង Vitali Klitschko បានបង្ហាញពីចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ដោយដៃរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមកាលពីសប្តាហ៍មុន ។

លោក Vitali Klitschko បានបង្ហាញឲ្យដឹងថា បងប្អូនទាំងពីរនាក់បានសម្លាប់ទាហានរុស្ស៊ីប្រហែល ៦ នាក់រួចមកហើយ ចាប់តាំងពីពួកគេបានចូលរួមជាមួយយោធាអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
ថ្លែងទៅកាន់ Sky News លោក Vitali Klitschko ដែលជាអភិបាលក្រុងកៀវបានបញ្ជាក់ថា គាត់ និងបងប្រុសរបស់គាត់បានសម្លាប់មនុស្សមួយចំនួន ខ្ញុំគិតថា មនុស្សទាំងនោះប្រមាណ ៦ នាក់” ។

ចំណែកលោក Wladimir Klitschko បានសារភាពថា “លោកដឹងខ្លួនឯងរួចហើយ ហើយលោកក៏ត្រៀមខ្លួនស្លាប់ដើម្បីការពារប្រទេសរបស់លោកផងដែរ ។ យើងមិនចាប់អារម្មណ៍ថា កងទ័ពរុស្ស៊ីខ្លាំងប៉ុណ្ណានោះទេ រឿងតែម្យ៉ាងនោះគឺ យើងត្រៀមខ្លួនដើម្បីប្រយុទ្ធ” ។
ទន្ទឹមនោះ បងប្អូនត្រកូល Klitschko បាននិយាយដោយបើកចំហអំពីការប្តេជ្ញាចិត្តក្នុងការការពារជាតិរបស់ពួកគេប្រឆាំងនឹងកងកម្លាំងរុស្ស៊ីថា “យើងបានត្រៀមខ្លួនរួចរាល់ចំពោះការស្លាប់ដើម្បីប្រទេសកំណើតរបស់យើង និងសម្រាប់ក្រុមគ្រួសាររបស់យើង ព្រោះវាជាផ្ទះរបស់យើង“ ។

កាលពីដើមសប្តាហ៍នេះ លោក Wladimir Klitschko បានលេចមុខនៅក្នុងសារជាវីដេអូមួយដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិប្រកាន់ជំហរ និងបញ្ឈប់សកម្មភាពលុកលុយលើអ៊ុយក្រែន ។
បុរសវ័យ ៤៥ ឆ្នាំរូបនេះបានអង្វរថា “ខ្ញុំកំពុងអំពាវនាវដល់ដៃគូអន្តរជាតិទាំងអស់ឲ្យសង្កេតមើលសោកនាដកម្មដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះក្នុងប្រទេសអ៊ុយក្រែន និងសង្គ្រាមដែលមិនចេះចប់មិនចេះហើយដែលមិនមានអ្នកឈ្នះ ឬចាញ់ឡើយ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ រុស្ស៊ី ពន្យល់អត្ថន័យអក្សរលើឧបករណ៍យោធាប្រើក្នុងប្រតិបត្តិការវាយលុក អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


