ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់ចាប់ផ្តើមមិនដល់៣០នាទីផង ស្រាប់តែរុស្ស៊ីបាញ់សន្ធាប់ ហើយមានការផ្ទុះអគារ កប់មនុស្ស២០០នាក់ទៀត
អភិបាលរងក្រុង Mariupol លោក Sergei Orlov បានប្រាប់កម្មវិធី PM របស់វិទ្យុ BBC Radio 4 កាលពីយប់ថ្ងៃសៅរ៍ទី០៥ខែមីនាថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុងនេះ គឺមានអាយុកាលមិនដល់៣០នាទីផង។

ការផ្អាកបាញ់រយៈពេលប្រាំម៉ោងដែលត្រួតពិនិត្យដោយកាកបាទក្រហម គឺត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលចាកចេញពីទីក្រុង Mariupol និង Volnovakha ដែលជាទីក្រុងតូចនៅភាគខាងជើងប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Orlov និយាយថា មិនយូរប៉ុន្មានបន្ទាប់ពីបទឈប់បាញ់ចាប់ផ្តើម ទីក្រុងរបស់គាត់បានស្ថិតនៅក្រោមការបាញ់ផ្លោងយ៉ាងសន្ធាប់ ហើយសាលារៀន សាលាមត្តេយ្យ និងឡានក្រុងដែលត្រូវបានប្រើដើម្បីជម្លៀសជនស៊ីវិល គឺត្រូវរងការវាយប្រហារ។

ស្របពេលជាមួយគ្នានោះ លោក Orlov បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីបទ “អំពើប្រល័យពូជសាសន៍”។ លោកក៏បានអំពាវនាវសុំជំនួយយោធាបន្ថែមទៀត រួមទាំងតំបន់គ្មានការហោះហើរផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការបាញ់ផ្លោងជាថ្មីនេះទេ។
មានរបាយការណ៍ថា ការបំផ្ទុះអគារមួយបានកើតឡើង ខណៈជនស៊ីវិលកំពុងត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ស្របនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ផ្ដើមអនុវត្ត។

ក្រុមសកម្មប្រយុទ្ធ អ៊ុយក្រែន មកពីកងវរសេនាតូច “Azov” បានទម្លាក់គ្រាប់បែក បណ្តាលឲ្យអគារនៅមហាវិថី Meotida ក្នុងទីក្រុង Mariupol ដួលរលំ បណ្តាលឲ្យមនុស្សរហូតដល់ ២០០នាក់ រួមទាំងកុមារដែលកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដីផងដែរ ត្រូវកប់នៅក្រោមគំនរបាក់បែក៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក ពូទីន ថា ទណ្ឌកម្មរបស់លោកខាងលិច ស្មើនឹង ការប្រកាសសង្គ្រាម
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


