ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសចិនថា ចិនស្ថិតនៅផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រជុំវិញសង្គ្រាមអ៊ុយក្រែន
ប្រទេសចិនឈរលើគោលជំហរត្រឹមត្រូវនៃប្រវត្តិសាស្ត្រជុំវិញវិបត្តិអ៊ុយក្រែន ខណៈពេលវេលានឹងបញ្ជាក់ ហើយគោលជំហររបស់ខ្លួនគឺស្ថិតនៅក្នុងជួរដែលប្រទេសភាគច្រើនបំផុតចង់បាន។ នេះជាសំដីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi។
យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងរបស់លោកកាលពីថ្ងៃអាទិត្យថា លោករដ្ឋមន្ត្រី Wang បានប្រាប់អ្នកកាសែតកាលពីយប់ថ្ងៃសៅរ៍ថា ៖«ចិននឹងមិនទទួលយកការបង្វិតបង្ខំ ឬសម្ពាធពីក្រៅណាមួយនោះទេ ហើយប្រឆាំងរាល់ការចោទប្រកាន់ និងការសង្ស័យដោយគ្មានមូលដ្ឋានលើចិន»។

ការអត្ថាធិប្បាយរបស់លោក Wang កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានសមភាគីរបស់លោកគឺប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃសុក្រពីផលវិបាក ប្រសិនបើទីក្រុងប៉េកាំងផ្តល់ការគាំទ្រសម្ភារដល់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
អំឡុងពេលការហៅវីដេអូ លោក ស៊ី បានប្រាប់លោក បៃដិន ថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ឈប់ឲ្យបានលឿនបំផុតតាមដែលអាចទៅរួច និងបានអំពាវនាវដល់ប្រទេសជាសមាជិកណាតូរៀបចំកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ។ ទោះបីជាយ៉ាងណា លោកមិនបានបន្ទោសរុស្ស៊ីទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងអំពីការហៅវីដេអូនោះ។
លោក Wang មានប្រសាសន៍ថា សារសំខាន់បំផុតដែលលោក ស៊ី ផ្ញើគឺថា ចិនតែងតែជាកម្លាំងមួយសម្រាប់ការរក្សាសន្តិភាពពិភពលោក។
«យើងតែងតែឈរលើការថែរក្សាសន្តិភាព និងប្រឆាំងនឹងសង្គ្រាម»។ លោក Wang មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ចិននឹងធ្វើការវិនិច្ឆ័យដោយឯករាជ្យ។
លោកបន្ថែមថា ៖«គោលជំហររបស់ចិនគឺមានកម្មវត្ថុ និងយុត្តិធម៌ ហើយស្ថិតក្នុងជួរជាមួយប្រទេសជាច្រើនបំផុតដែលចង់បាន។ ពេលវេលានឹងបញ្ជាក់ថា ការអះអាងរបស់ចិនគឺស្ថិតនៅផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


