ព័ត៌មានអន្ដរជាតិ
លោក Zelensky លាតត្រដាងគោលដៅរបស់ រុស្ស៊ី ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងទៅកាន់សភារបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារទី២២ខែមីនា ដោយព្រមានថា “អ៊ុយក្រែន គឺជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កងទ័ពរុស្ស៊ី”។

ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ដូច្នេះរុស្ស៊ី នឹងមិនអាចស្វែងរកយោធាបម្រុង ឬទាហានស៊ីឈ្នួលនៅកន្លែងណាមួយក្នុងប្រទេសលីប៊ី ឬស៊ីរីនោះទេ ផ្ទុយទៅវិញរុស្ស៊ីនឹងស្វែងរកសន្តិភាព។
លោក Zelensky បាននិយាយថា “នេះគឺជាសង្គ្រាមដែលរុស្ស៊ីរៀបចំជាយូរមកហើយ។ ជាសង្គ្រាមដែលមនុស្សម្នាក់បានរៀបចំជាយូរមកហើយ។ ជាសង្គ្រាមដែលបានរៀបចំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គោលដៅរបស់ពួកគេគឺអឺរ៉ុប”។

ទន្ទឹមនោះដែរ លោក Zelensky បានប្រៀបធៀបការលុកលុយរបស់រុស្ស៊ីទៅនឹងពួក ណាស៊ី ដោយនិយាយថា “អ្នកចុងក្រោយដែលធ្វើរឿងបែបនេះនៅអឺរ៉ុបគឺ ណាស៊ី នៅពេលដែលពួកគេវាយលុកប្រទេសផ្សេងទៀត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WFIN
ចុចអាន៖ រុស្ស៊ីអះអាងថា ប្រតិបត្តិការពិសេសនៅ អ៊ុយក្រែន កំពុងដំណើរការតាមផែនការ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


