ព័ត៌មានអន្ដរជាតិ
រុស្ស៊ីអះអាងថា ប្រតិបត្តិការពិសេសនៅ អ៊ុយក្រែន កំពុងដំណើរការតាមផែនការ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារទី២២ខែមីនាថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងដំណើរការស្របតាមគោលដៅ និងផែនការដែលបានកំណត់ពីមុន។

លោកនិយាយថា “ប្រតិបត្តិការពិសេស កំពុងដំណើរការយ៉ាងតឹងរ៉ឹងស្របតាមផែនការ និងគោលបំណងដែលត្រូវបានបង្កើតឡើងជាមុន។ តាំងពីដំបូងមក គ្មាននរណាម្នាក់រំពឹងថាវានឹងចំណាយពេលពីរបីថ្ងៃនោះទេ”។
លោក Peskov បានបន្ថែមទៀតថា ប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែនគឺជា ប្រតិបត្តិការដ៏ធ្ងន់ធ្ងរមួយដែលមានគោលបំណងធំ។

ទោះបីជាយ៉ាងណាក៏ដោយ តាមសម្ដីរបស់លោក គោលដៅប្រតិបត្តិការនេះ មិនទាន់សម្រេចបាននៅឡើយទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះអះអាងថា “មិនទាន់ទេ យើងកំពុងនិយាយអំពីប្រតិបត្តិការយោធាពិសេសមួយ ដែលកំពុងដំណើរការ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ អង់គ្លេស ផ្តល់អាវុធប្រឆាំងរថក្រោះជំនាន់ថ្មី ៤ ០០០ ដើមទៅឲ្យ អ៊ុយក្រែន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


