ព័ត៌មានអន្ដរជាតិ
មកដឹងលក្ខណៈពិសេសរបស់ ប្រអប់ខ្មៅ ដែលបំពាក់ក្នុងយន្តហោះ
បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះជាបន្តបន្ទាប់ ក៏ដូចជាការធ្លាក់យន្តហោះ Boeing 737 ដែលដឹងអ្នកដំណើរ ១៣៣ នាក់នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines របស់ចិនធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាថ្មី ។
រហូតមកដល់ពេលនេះគ្មានអ្នកណាម្នាក់នៅលើយន្តហោះរស់រានមានជីវិតឡើយ ហើយឧបករណ៍កត់ត្រាការហោះហើរក៏ត្រូវបានរកឃើញផងដែរ ។
ឧបករណ៍កត់ត្រាការហោះហើរដែលគេស្គាល់ថា “ប្រអប់ខ្មៅ” គឺជាប្រអប់ថតសម្លេងមួយដែលមានតួនាទីសំខាន់ នៅពេលមានហេតុការណ៍យន្ដហោះធ្លាក់ ។
ប្រអប់ខ្មៅនេះមាននាទីចាប់យកព័ត៌មាននានា រួមទាំងថតសំឡេង ដំណើរការយន្តហោះ ទិន្នន័យអ្នកបើកបរ និងសំឡេងកាប៊ីននៅក្នុងយន្ដហោះដែលជាជំនួយដល់អ្នកអង្កេត នៅពេលដែលមានករណីធ្លាក់យន្ដហោះ ។
ទន្ទឹមនោះ ប្រអប់ខ្មៅធ្វើឡើងពីអាលុយមីញ៉ូមដែលមានកម្រាស់ប្រមាណ ២.៥៤ សង់ទីម៉ែត្រ ហើយវាធន់នឹងការប៉ះទង្គិចដោយអាចទ្រាំទ្រទៅនឹងល្បឿនធ្លាក់ចុះដល់ទៅ ៣,៤០០ ដងនៃទំនាញផែនដី ។
មិនតែប៉ុណ្ណោះ វាអាចទ្រាំទ្រនៅសីតុណ្ហភាពប្រមាណ ១,០០០ អង្សាសេរយៈពេល ១ ម៉ោង និងអាចស្ថិតក្នុងទឹកប្រៃជម្រៅ ៦ គីឡូម៉ែត្ររយៈពេល ៣០ ថ្ងៃផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


