Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយយោធារបស់អាមេរិក ដឹកទៅដល់ អ៊ុយក្រែន ហើយ (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិអាមេរិកបាននិយាយថា ការដឹកជញ្ជូនអាវុធមួយចំនួន របស់សហរដ្ឋអាមេរិក និងជំនួយសន្តិសុខផ្សេងទៀត បានទៅដល់ប្រទេសអ៊ុយក្រែនហើយ។

This image has an empty alt attribute; its file name is np_file_145197-1024x682.jpeg

នេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារ ដែលលោកប្រធានាធិបតី ចូ បៃដិន អនុម័តកាលពីថ្ងៃទី១៦ខែមីនា។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែមីនាថា ជំនួយដែលបានដឹកទៅដល់អ៊ុយក្រែនហើយនោះ រួមមានអាវុធប្រឆាំងរថក្រោះ Javelin, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Stinger, រថពាសដែក, គ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងៗទៀត។

This image has an empty alt attribute; its file name is WATCH-Pentagon-spokesman-John-Kirby-holds-briefing-on-failures-in.jpg
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby

លោក Kirby និយាយថា ជំនួយក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារ ទំនងជាត្រូវបានផ្តល់ឲ្យពេញលេញក្នុងរយៈពេលប្រហែល២សប្តាហ៍ទៀត។

ជំនួយទាំងនោះ ក៏រួមបញ្ចូលផងដែរនូវឧទ្ធម្ភាគចក្រ Mi-17, អាវុធធុនតូច, គ្រាប់រំសេវ, យានយន្ត, ប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព, និងប្រព័ន្ធវិភាគរូបភាពផ្កាយរណប៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អ៊ុយក្រែន រកឃើញជនក្បត់ជាតិ ២នាក់ ក្នុងជួរកងទ័ព សុទ្ធតែជាអ្នកកាន់តំណែងកំពូល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម