ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រកឃើញជនក្បត់ជាតិ ២នាក់ ក្នុងជួរកងទ័ព សុទ្ធតែជាអ្នកកាន់តំណែងកំពូល (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបណ្តេញឧត្តមសេនីយ៍ពីររូបចេញពីតំណែង ពីបទបំពានពាក្យសម្បថយោធានៃភក្ដីភាពចំពោះប្រជាជនអ៊ុយក្រែន ដោយផ្អែកលើស្ថានភាពវិន័យរបស់កងកម្លាំងប្រដាប់អាវុធ។

លោក Zelensky បានប្រកាសនៅក្នុងសុន្ទរកថាពេលយប់ ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ុយក្រែនថា លោកបានធ្វើការសម្រេចចិត្តបែបនេះទាក់ទងនឹងអ្នកដែល ប្រឆាំងវីរបុរសអ៊ុយក្រែន។ ឥឡូវនេះ លោកមិនមានពេលដោះស្រាយជាមួយជនក្បត់ទាំងអស់នោះទេ។ ប៉ុន្តែបន្តិចម្តងៗ អ្នករាល់គ្នានឹងត្រូវទទួលទោស។
លោកនិយាយថា អតីតប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃសេវាសន្តិសុខអ៊ុយក្រែនលោក Naumov Andriy Olehovych និងអតីតប្រធានការិយាល័យសេវាសន្តិសុខអ៊ុយក្រែនក្នុងតំបន់ Kherson លោក Kryvoruchko Serhiy Oleksandrovych លែងជាមេទ័ពទៀតហើយ។

យោងតាមមាត្រា ៤៨ នៃលក្ខន្តិកៈវិន័យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន, ទាហានទាំងអស់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ដែលបំពានលើពាក្យសម្បថយោធានៃភាពស្មោះត្រង់ចំពោះប្រជាជនអ៊ុយក្រែនទាក់ទងនឹងការការពាររដ្ឋរបស់យើង សេរីភាព និងឯករាជ្យភាពរបស់ពួកគេ, នឹងត្រូវដកហូតឋានៈយោធាជាន់ខ្ពស់ដោយចៀសមិនរួច។
ផ្ទុយទៅវិញ លោកបានថ្លែងទៅកាន់វីរជនពិតប្រាកដនៃសេវាសន្តិសុខថា យើងក៏ដឹងគុណផងដែរ ចំពោះអ្នកដែលការពារប្រទេសរបស់យើងដោយស្មោះអស់ពីចិត្ត។ ពិតជាមានវីរបុរសជាច្រើនក្នុងចំណោមទាហានរបស់យើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Infobae
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


