ព័ត៌មានអន្ដរជាតិ
ដឹងគោលដៅពិតរបស់ រុស្ស៊ី ហើយ ពិតជាមានមហិច្ឆតាខ្ពស់ណាស់ (មានវីដេអូ)
យោងតាមសារព័ត៌មាន TASS, អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ដែលជាជំនិតរបស់លោក វ្ល៉ាឌីមៀរ ពូទីន និងជាអតីតប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារទី៥ ខែមេសាថា គោលដៅរបស់រុស្សី គឺបង្កើតទ្វីបអឺរ៉ាស៊ីបើកចំហ ពីទីក្រុង Lisbon ទៅដល់ Vladivostok ហើយ “លទ្ធិអ៊ុយក្រែននិយម” គឺជាលទ្ធិក្លែងក្លាយដែលមិនមាននោះទេ។

អឺរ៉ាស៊ី គឺជាការដាក់រួមបញ្ចូលគ្នារវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ី។ អឺរ៉ាស៊ី លាតសន្ធឹងពីភាគខាងលិច ទៅភាគខាងកើត ពីមហាសមុទ្រ អាត្លង់ទិច ទៅ មហាសមុទ្រ បាស៊ីហ្វិក។
ដូច្នេះ បើយោងតាមលោក Medvedev, គោលដៅដ៏សំខាន់បំផុតនៃអ្វីដែលគេហៅថា “ប្រតិបត្តិការពិសេស” នៅអ៊ុយក្រែនគឺ ត្រូវផ្លាស់ប្តូរការបង្ហូរឈាម និងមនសិការមិនពិត ក្នុងចំណោមជនជាតិអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។

លោកបានកត់សម្គាល់ថា នេះគឺត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់សន្តិភាពរបស់ជនជាតិអ៊ុយក្រែន ជំនាន់ក្រោយៗ។
លោក Medvedev បាននិយាយថា “គោលដៅគឺដើម្បីសន្តិភាពរបស់ប្រជាជនអ៊ុយក្រែនជំនាន់ក្រោយ និងជាឱកាសដើម្បីកសាងទ្វីបអឺរ៉ាស៊ីដោយបើកចំហ ពីទីក្រុង Lisbon ទៅ Vladivostok”។

ក្នុងពេលជាមួយគ្នានេះ លោកបានទទួលស្គាល់ថា កាតព្វកិច្ចនៃការគ្មានយោធា និងការលុបបំបាត់លទ្ធិណាស៊ីនិយមនៅអ៊ុយក្រែន ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺស្មុគស្មាញ ហើយមិនអាចធ្វើបានភ្លាមៗឡើយ។
បញ្ហាទាំងនេះ នឹងត្រូវបានដោះស្រាយ មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


