ព័ត៌មានអន្ដរជាតិ
ព្យុះ Molave បង្ខំឲ្យប្រជាជនហ្វីលីពីនរាប់ពាន់នាក់ជម្លៀសខ្លួន
នៅថ្ងៃចន្ទ ទី២៦ ខែតុលា នេះ ព្យុះដ៏ខ្លាំងមួយបានឲ្យបង្ខំអ្នកភូមិរាប់ពាន់នាក់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពនៅតាមខេត្តនានានៅភាគខាងត្បូងនៃរដ្ឋធានីហ្វីលីពីន ហើយក៏បណ្ដាលឲ្យមានការជន់លិចភូមិជនបទ និងបាក់ដំបូលផ្ទះជាដើម ។
មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ និងរបួសពីព្យុះទីហ្វុង Molave ទេ ប៉ុន្តែអាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់ខ្លួន និង ៧ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីទូករបស់ពួកគេបានលិចនៅឯខេត្ត Batangas ភាគខាងត្បូងនៃទីក្រុងម៉ានីល ។

ព្យុះទីហ្វុងនេះមានល្បឿនខ្យល់បក់រហូតដល់ ១២៥ គីឡូម៉ែត្រ និងសន្ទុះដល់ ១៨០ គីឡូម៉ែត្រ ហើយកំពុងបក់ទៅទិសខាងលិចក្នុងចម្ងាយ ២៥ គីឡូម៉ែត្រ ។ ក្រុមអ្នកព្យាករណ៍រដ្ឋាភិបាលបាននិយាយថា ព្យុះ Molave ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបក់ចេញពីប្រទេសនេះចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃចន្ទនេះផងដែរ ។
យោងតាមការិយាល័យការពារជនស៊ីវិលបាននិយាយថា យ៉ាងហោចណាស់អ្នកភូមិ ២៥,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលមនុស្សប្រហែល ២ ម៉ឺននាក់បានជ្រកកោននៅតាមសាលារៀន និងអគាររដ្ឋាភិបាលដែលត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលជម្លៀស ។
លោក Humerlito Dolor អភិបាលខេត្ត Oriental Mindoro បានប្រាប់វិទ្យុ DZMM ថា “ឥឡូវនេះអ្នកភូមិកំពុងសុំការជួយសង្គ្រោះដោយសារខ្យល់កំពុងបោកបក់ខ្លាំងដែលបណ្តាលឲ្យបាក់ដំបូល ។

លោក Dolor បាននិយាយថា ភ្លៀងធ្លាក់ពេញមួយយប់បានបំផ្លាញភូមិកសិកម្មជាច្រើននៅក្នុងខេត្តរបស់លោក បន្ទាប់មកខ្យល់បក់យ៉ាងខ្លាំងបានរំលំដើមឈើ និងបង្គោលភ្លើងនៅព្រឹកថ្ងៃចន្ទនេះដោយកាត់ផ្តាច់ភ្លើងផងដែរ ។ លោកបាននិយាយថា អាជ្ញាធរកំពុងបោសសម្អាតផ្លូវនៃដើមឈើដែលបាក់ និងកម្ទេចកម្ទីនៅតាមទីប្រជុំជនមួយចំនួនបន្ទាប់ពីព្យុះបានបក់បោក ។
ទន្ទឹមនោះអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកដំណើរជាង ១,៨០០ នាក់បានជាប់គាំងនៅក្នុងកំពង់ផែបន្ទាប់ពីឆ្មាំឆ្នេរបានរារាំងកប៉ាល់ និងទូកសាឡាងពីការបើកចូលទៅក្នុងសមុទ្រ ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំជួបប្រទះនូវព្យុះទីហ្វុង និងខ្យល់ព្យុះប្រហែល ២០ ហើយប្រទេសមួយនេះបានក្លាយជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


