Connect with us

ព័ត៌មានអន្ដរជាតិ

WHO និយាយជាថ្មីម្តងទៀតថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពតិចតួច ឬគ្មានតែម្ដងសម្រាប់ការព្យាបាលជំងឺកូវីដ ១៩

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយម្តងហើយម្ដងទៀតថា ថ្នាំប្រឆាំងវីរុសឈ្មោះ Remdesivir ហាក់ដូចជាមានប្រសិទ្ធិភាពតិចតួច ឬគ្មានប្រសិទ្ធភាពតែម្ដងសម្រាប់ការព្យាបាលជំងឺកូវីដ ១៩ ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានសំដៅទៅលើថ្នាំនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ។

ការលើកឡើងនេះធ្វើឡើងក្រោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir សម្រាប់ការព្យាបាលជំងឺកូវីដ ១៩ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលថ្នាំនេះក៏ត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសមួយចំនួនរួមទាំងប្រទេសជប៉ុនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៥ ខែតុលា អង្គការសុខភាពពិភពលោកបានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការសាកល្បងព្យាបាលរបស់ខ្លួនលើថ្នាំ Remdesivir ដោយនិយាយថា ថ្នាំនេះមើលទៅហាក់ដូចជាមានប្រសិទ្ធិភាពតិចតួច ឬគ្មានប្រសិទ្ធិភាពតែម្ដងក្នុងការការពារការស្លាប់ពីជំងឺកូវីដ ១៩ ឬកាត់បន្ថយពេលវេលាព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

លោកស្រី Swaminathan បាននិយាយថា លទ្ធផលនៃការសាកល្បងនេះមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីសម្រេចរបស់ FDA ក្នុងការអនុញ្ញាតលើថ្នាំនេះនោះទេ ។

ចំណែកមន្ត្រីអង្គការសុខភាពពិភពលោកម្នាក់ផ្សេងទៀតដែលទទួលបន្ទុកផ្នែកព្យាបាល និងថែទាំបានឲ្យដឹងថា ទីភ្នាក់ងារនេះនឹងចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់ថ្នាំ Remdesivir ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍ទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទ្វីបអាស៊ីក្លាយជាតំបន់ទី២ដែលមានការឆ្លងកូវីដលើស១០លានករណី

ចុចអាន ៖ (មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម