Connect with us

ព័ត៌មានអន្ដរជាតិ

ជាលើកដំបូង លោក បៃដិន ចោទប្រកាន់លោក ពូទីន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍

បានផុស

នៅ

ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Iowa អំពីតម្លៃថាមពលក្នុងស្រុក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា “អំពើប្រល័យពូជសាសន៍”។

This image has an empty alt attribute; its file name is 1200x-1-1-1024x682.jpg
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

ឃ្លានេះ គឺជាពាក្យទីមួយសម្រាប់រដ្ឋបាលសេតវិមាន ដែលតែងតែគេចវេសមិនប្រើពាក្យ ចោទប្រកាន់ខ្លាំងៗ ពាក់ព័ន្ធការសម្លាប់ជនស៊ីវិដោយស្នាដៃរបស់ រុស្ស៊ី។

លោក បៃដិន និយាយថា “កញ្ចប់ថវិកាគ្រួសាររបស់អ្នក សមត្ថភាពរបស់អ្នកក្នុងការបំពេញធុង មិនគួរពឹងផ្អែកទៅលើថាតើមេដឹកនាំផ្តាច់ការប្រកាសសង្រ្គាម និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅពាក់កណ្តាលពិភពលោកនេះឬក៏អត់នោះទេ”។

This image has an empty alt attribute; its file name is 621840c6d80ca400192d0f6f-1024x768.webp
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន

នៅពេលសួរដោយអ្នកសារព័ត៌មានអំពីការលើកឡើងរបស់គាត់ លោក បៃដិន បាននិយាយថា “ខ្ញុំហៅវាថាជាអំពើប្រល័យពូជសាសន៍ ព្រោះវាកាន់តែច្បាស់ថា លោក​ ពូទីន កំពុងព្យាយាមលុបបំបាត់គំនិតរបស់អ៊ុយក្រែន ហើយមានភ័ស្តុតាងកាន់តែច្រើន”។

លោក​​បន្ថែម​ថា “​យើង​នឹង​អនុញ្ញាត​ឲ្យ​មេធាវី​សម្រេច​ជា​អន្តរជាតិ​ថា ​តើ​វា​មាន​លក្ខណៈ​​គ្រប់គ្រាន់​ឬ​អត់ ប៉ុន្តែ​វា​ប្រាកដ​ណាស់​ថា ​ខ្ញុំ​គិត​បែប​នេះ​”។

This image has an empty alt attribute; its file name is Russia_Ukraine_War_07256-1024x683.jpg

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានពណ៌នាការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ក្បែរទីក្រុង កៀវ ដែលបង្កឲ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីឧក្រិដ្ឋកម្មសង្គ្រាមថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ”។

ហើយមុននេះបន្តិច ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ផ្នូរនៃការសម្លាប់រង្គាលថ្មីៗ ត្រូវបានគេរកឃើញស្ទើរតែរាល់ថ្ងៃ នៅក្នុងតំបន់ដែលធ្លាប់កាន់កាប់ដោយរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, Al Arabiya

ចុចអាន៖ មេទ័ពលោក ពូទីន ប្រាប់ឲ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បើបច្ចឹមប្រទេស ហ៊ានធ្វើរឿងមួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

សេចក្ដីជូនដំណឹង៥៧ នាទី មុន

Yeo’s Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ៥៨ នាទី មុន

ផ្លូវផ្សារលើ ខេត្តបាត់ដំបង កាន់តែចង្អៀត និងមានការចាក់សំរាមចូលស្ទឹងសង្កែ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពានកោះពេជ្រ-កោះនរា ដោះស្រាយការកកស្ទះ ផ្លូវជាតិលេខ១ ប្រមាណ ៥០%

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងជំនាញគ្រោងបញ្ជូនមន្ត្រីនគរបាល និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀនជិត៨គីឡូទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម