Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joko Widodo នឹងចាក់វ៉ាក់សាំងកូវីដមុនគេ ហើយផ្ដល់ឲ្យពលរដ្ឋដោយឥតគិតថ្លៃ

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្រេចចិត្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយឥតគិតថ្លៃដល់ពលរដ្ឋខ្លួន បន្ទាប់ពីបានពិចារណាលើថវិការបស់រដ្ឋ ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លេខាធិការគណៈរដ្ឋមន្រ្តីថា លោក Joko Widodo ឬគេហៅថា Jokowi បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចាត់ចែងការចំណាយពីបញ្ហាផ្សេងៗដើម្បីផ្តល់មូលនិធិសម្រាប់វ៉ាក់សាំងឥតគិតថ្លៃ ។ គាត់ក៏នឹងក្លាយជាមនុស្សដំបូងគេដែលត្រូវបានចាក់វ៉ាក់សាំងដើម្បីបង្ហាញដល់មនុស្សថាការចាក់ថ្នាំបង្ការនេះមានសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ដូច្នេះមិនមានហេតុផលអ្វីទៀតទេដែលមនុស្សមិនអាចទទួលបានវ៉ាក់សាំង” ។

វាមិនច្បាស់ទេថាតើកម្មវិធីនេះនឹងត្រូវចំណាយប៉ុន្មាន ហើយវ៉ាក់សាំងមួយណាដែលត្រូវប្រើ បន្ទាប់ពីបានបញ្ជាទិញទាំងក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ក្រុមហ៊ុនអាមេរិក Novavax និងក្រុមហ៊ុនអង់គ្លេស AstraZeneca ។

ទន្ទឹមនោះការដឹកជញ្ជូនវ៉ាក់សាំងចំនួន ១.២ លានដូសពីក្រុមហ៊ុន Sinovac បានមកដល់ទីក្រុងហ្សាកាតានៅខែនេះ ហើយកំពុងត្រូវបានវាយតម្លៃដោយនិយតករឱសថក្នុងស្រុក មុនពេលរដ្ឋាភិបាលអាចចាប់ផ្តើមនូវអ្វីដែលត្រូវបានគេកំណត់ថាជាកម្មវិធីចាក់វ៉ាក់សាំងដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ ។

ប្រទេសដែលជាមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោកបានរៀបចំផែនការចំណាយប្រាក់លើវ៉ាក់សាំងជិត ៧៤ លានដូសតាមរយៈការធានារ៉ាប់រងសុខភាពថ្នាក់ជាតិ ខណៈប្រជាជននៅសល់ ២៧០ លាននាក់ទៀតត្រូវចំណាយខ្លួនឯង ។

ការស្ទង់មតិរបស់រដ្ឋាភិបាលក្នុងខែកញ្ញាបានឲ្យដឹងថា ការចំណាយនេះគឺជាក្តីកង្វល់ដ៏សំខាន់សម្រាប់ប្រជាជនឥណ្ឌូនេស៊ី ខណៈដែលមានតែមួយភាគបីប៉ុណ្ណោះនៃប្រជាជនដែលចង់ចាក់វ៉ាក់សាំងកូវីដនិយាយថាសុខចិត្តចំណាយប្រាក់ដើម្បីចាក់វ៉ាក់សាំងខ្លួនឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម