ព័ត៌មានអន្ដរជាតិ
ជារឿងកម្រ មេដឹកនាំកូរ៉េទាំងពីរផ្លាស់ប្តូរលិខិតមិត្តភាពគ្នាចំពេលតានតឹង
មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមិត្តភាពឆ្លើយតបទៅប្រធានាធិបតីកូរ៉េខាងត្បូងជិតផុតអាណត្តិ លោក Moon Jae-in និងបានអរគុណចំពោះការប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងល្អប្រសើរ។
ការផ្ញើលិខិតផ្លាស់ប្តូរគ្នាបានកើតមានឡើងផ្ទុយទៅនឹងខាងក្រោយឆាកនៃទំនាក់ទំនងចាប់តាំងពីបរាជ័យក្នុងកិច្ចប្រជុំកូរ៉េខាងជើង-អាមេរិកកាលពីឆ្នាំ២០១៩ និងបានធ្វើឲ្យកើនឡើងនូវភាពតានតឹងខ្លាំង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBMs) កាលពីខែមុន។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃសុក្រ ទី២២ ខែមេសានេះថា លោក Moon បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃពុធ និងបានសន្យាបន្តព្យាយាមដាក់មូលដ្ឋានគ្រឹះនៃការរួបរួមដោយផ្អែកលើសេចក្តីប្រកាសរួមកាលពីកិច្ចប្រជុំកំពូលឆ្នាំ២០១៨ ទោះជាស្ថានភាពលំបាកក៏ដោយ»។
ការិយាល័យរបស់លោក Moon បានបញ្ជាក់ថា លោកប្រធានាធិបតីពិតជាបានផ្លាស់ប្តូរលិខិតមិត្តភាពជាមួយលោក គីម ជុងអ៊ុន មែន។
ស្ត្រីអ្នកនាំពាក្យ Park Kyung-mee បានប្រាប់អ្នកកាសែតថា ក្នុងខ្លឹមសារលិខិត លោក Moon បានលើកឡើង៖«យុគសម័យនៃការប្រឈមមុខដាក់គ្នាគួរត្រូវបានយកឈ្នះដោយការសន្ទនា ហើយថា ការទំនាក់ទំនងអន្តរកូរ៉េឥឡូវនេះគឺជាការងារសម្រាប់រដ្ឋបាលប្រធានាធិបតីបន្ទាប់»។
លោក Moon ក៏បានសម្តែងនូវសេចក្តីសង្ឃឹមសម្រាប់ការបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើង។
KCNA បានផ្សាយថា លោក គីម បាននិយាយក្នុងលិខិតឆ្លើយតបវិញក្នុងថ្ងៃព្រសហ្បតិ៍ថា ៖«កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រផ្តល់នូវសេចក្តីសង្ឃឹមដល់ប្រជាជននាពេលអនាគត» ហើយប្រទេសទាំងពីរបានយល់ព្រមថា ទំនាក់ទំនងគួរអភិវឌ្ឍ ប្រសិនបើភាគីទាំងពីរ«ធ្វើការប្រឹងប្រែងដោយមិនគិតពីការនឿយហត់ដើម្បីក្តីសង្ឃឹម»។
«លោក គីម ជុងអ៊ុន បានកោតសរសើរចំពោះការលះបង់ និងប្រឹងប្រែងរបស់លោក Moon Jae-in សម្រាប់បុព្វហេតុជាតិរហូតដល់ថ្ងៃចុងក្រោយនៃអាណត្តិរបស់លោក»។ KCNA បានផ្សាយ និងបន្ថែមថា ការផ្លាស់ប្តូរលិខិតគ្នាគឺជាការបង្ហាញពីការទុកចិត្តជ្រាលជ្រៅទៅវិញទៅមក។
ការផ្លាស់ប្តូរលិខិតមិត្តភាពបានកើតឡើងចំពេលដែលតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim ស្ថិតនៅទីក្រុងសេអ៊ួល ដើម្បីពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។ លោក Sung Kim បាននិយាយថា លោកបើកចំហរសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងពេលណាមួយដោយគ្មានលក្ខខណ្ឌទុកជាមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ KCNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


