ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ពេលវេលាដាក់មីស៊ីលផ្លោងអន្តរទ្វីបថ្មីល្អបំផុតក្នុងលោក
ប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ីនិយាយថា ទីក្រុងមូស្គូ គ្រោងនឹងដាក់ពង្រាយ មីស៊ីលផ្លោង អន្តរទ្វីបប្រភេទថ្មី នៅរដូវស្លឹកឈើជ្រុះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក Dmitry Rogozin អគ្គនាយកនៃ Roscosmos បាននិយាយថា ប្រតិបត្តិការនៃប្រព័ន្ធ Sarmat នឹងចាប់ផ្ដើមភ្លាមៗ នៅពេលដែលការធ្វើតេស្តអភិវឌ្ឍន៍ការហោះហើរ ត្រូវបានបញ្ចប់។ លោកបានបន្ថែមថា ប្រព័ន្ធនេះ នឹងត្រូវដាក់ឲ្យប្រើមិនលើសពីរដូវស្លឹកឈើជ្រុះឡើយ។
លោកក៏បាននិយាយថា កាំជ្រួចទាំងនោះ ទំនងជាមានមូលដ្ឋាននៅ Uzhur ក្នុងតំបន់ Krasnoyarsk តំបន់ស៊ីបេរី។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបាញ់សាកល្បងកាំជ្រួច Sarmat ចេញពី Cosmodrome Plesetsk នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ហើយវាបានបាញ់ដោយជោគជ័យ លើគោលដៅនៅលើឧបទ្វីប Kamchatka ចម្ងាយប្រហែល ៥,៧០០ គីឡូម៉ែត្រ ពីភាគខាងកើត។

រុស្ស៊ីនិយាយថា មីស៊ីលផ្លោងអន្តរទ្វីបថ្មី កំពុងជំនួសប្រព័ន្ធកាំជ្រួច Voyevoda សម័យសូវៀត ហើយមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីបថ្មី ដែលទើបនឹងបង្កើត អាចជ្រាបចូលប្រព័ន្ធការពារកាំជ្រួចណាមួយ ហើយនឹងធ្វើឲ្យអ្នកដែលគម្រាមរុស្ស៊ី ផ្លាស់ប្ដូរចិត្តបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដាក់ទណ្ឌកម្មលើ រុស្ស៊ី តែលោកខាងលិចកំពុងលួចទិញប្រេងពីប្រទេសនេះ
ចុចអាន៖លោក Zelensky ថា អ៊ុយក្រែន នឹងមិនចុះចាញ់សង្គ្រាមលុកលុយរបស់ រុស្ស៊ី ឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


