ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារទេសចរណ៍ UN បោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី តែមូស្គូថា ខ្លួនលាឈប់
អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) បានបោះឆ្នោតព្យួរសមាជិកភាពរបស់ប្រទេសរុស្ស៊ី ដោយសារការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែនដែលមានប្រសិទ្ធភាពជាបន្ទាន់កាលពីថ្ងៃពុធ ទី២៧ ខែមេសា នៅក្នុងការផ្លាស់ប្តូរទ្រង់ទ្រាយលឿនៗ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូប្រាប់ UNWTO ថា ខ្លួនបានសម្រេចលាឈប់។

អគ្គលេខាធិការ UNWTO លោក Zurab Pololikashvili ដែលប្រទេស ហ្សកហ្ស៊ី របស់លោកត្រូវបានរុស្ស៊ីវាយប្រហារកាលពីឆ្នាំ២០០៨ បានសរសេរលើបណ្តាញសង្គមបន្ទាប់ពីការបោះឆ្នោតរួចថា ៖«សារគឺច្បាស់ណាស់។ សកម្មភាពនឹងតែងតែមានផលវិបាក។ សន្តិភាពគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន។ ធានាជូនទាំងអស់គ្នា ដោយគ្មានការលើកលែង»។
«វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ក្នុងស្រុក នឹងបន្តការអភិវឌ្ឍរបស់ខ្លួន។ ទិសដៅពីខាងក្រៅសម្រាប់ទេសចរណ៍ក៏បើកចំហរ នៅតែជាបញ្ហានៃការប្រកួតប្រជែងក្នុងលក្ខខណ្ឌនៃគុណភាព និងតម្លៃ»។ លោកបាននិយាយ។
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមខែនេះបានបោះឆ្នោតព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញរបាយការណ៍រំលោភសិទ្ធិមនុស្សនៅអ៊ុយក្រែនដែលជំរុញឲ្យទីក្រុងមូស្គូប្រកាសថា ខ្លួននឹងចាកចេញពីស្ថាប័ននេះ។
រុស្ស៊ី ដែលហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា«ប្រតិបត្តិការពិសេស»ដើម្បីធ្វើឲ្យគ្មានអាវុធនៅអ៊ុយក្រែន និងបានបដិសេធចំពោះការចោទប្រកាន់រំលោភសិទ្ធិមនុស្ស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


