Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ស្រីលង្កា លាលែងពីតំណែង

បានផុស

នៅ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa បានលាលែងពីដំណែង ចំពេលមានបាតុកម្មទ្រង់ទ្រាយធំ ពាក់ព័ន្ធការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះវិបត្តិសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។

This image has an empty alt attribute; its file name is IMAGE_1649687421-1024x576.webp

ការលាលែង កើតឡើងនៅពេល ប្រជាជាតិកោះមួយនេះ ត្រូវបានដាក់នៅក្រោមបម្រាមគោចរបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រលោក Rajapaksa និងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទីក្រុង កូឡុំបូ។

មនុស្ស៥នាក់បានស្លាប់ រួមទាំងសមាជិកសភាបក្សកាន់អំណាចម្នាក់ផងដែរ និងជាង ១៩០ នាក់បានរងរបួសក្នុងអំពើហិង្សានៅរដ្ឋធានី។

Sri Lanka Economy Has 'Hit Rock Bottom,' Putting Pressure on President -  The New York Times

គួរបញ្ជាក់ថា ​បាតុកម្មបានផ្ទុះឡើង​​ចាប់តាំង​ពី​ខែ​មុន​មក ជុំវិញ​ការ​ឡើង​ថ្លៃទំនិញ និង​ការ​ដាច់​ភ្លើង។

ប្រទេសមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ។

This image has an empty alt attribute; its file name is djl3nqn8_mahinda-rajapaksa-reuters_625x300_14_November_18-1024x630.jpg

លោក Rajapaksa អាយុ ៧៦ ឆ្នាំ បានផ្ញើលិខិតលាលែងតំណែង ទៅកាន់ប្អូនប្រុសរបស់គាត់គឺប្រធានាធិបតី Gotabaya Rajapaksa ដោយនិយាយថា គាត់សង្ឃឹមថា ការធ្វើបែបនេះនឹងជួយដោះស្រាយវិបត្តិ ប៉ុន្តែរឿងនេះ ទំនងជាមិនធ្វើឲ្យគូប្រជែងរដ្ឋាភិបាលពេញចិត្តនោះទេ។

ក្នុង​ប្រទេស​មួយ​ដែលកំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា ការ​លាលែង​របស់​លោក Mahinda Rajapaksa មិន​មាន​អ្វី​ត្រូវភ្ញាក់​ផ្អើល​ឡើយ។ មានការរំពឹងទុកជាច្រើនថ្ងៃមកហើយថាគាត់នឹងចុះចេញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បងប្រុសរបស់គាត់បានប្រាប់គាត់ថា គាត់ត្រូវតែលាឈប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម