Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា គ្រោងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដនៅខែក្រោយ

បានផុស

នៅ

មន្ត្រីសុខាភិបាលសហព័ន្ធបានប្រាប់ BBC ថា ប្រទេសឥណ្ឌារំពឹងថានឹងចាប់ផ្តើមការចាក់វ៉ាក់សាំងការពារប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខែមករាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្រ្តីដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា បេក្ខជនវ៉ាក់សាំងមួយចំនួនទំនងជានឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីនិយតករឱសថនៅក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។

ក្រុមហ៊ុនចំនួនពីរបានដាក់ពាក្យសុំពិចារណារួចទៅហើយ ហើយក្រុមហ៊ុន៦ទៀតកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងផ្សេងៗគ្នា។

កម្មវិធីចាក់វ៉ាក់សាំងនេះមានគោលបំណងផ្តល់ជូនប្រជាជនចំនួន៣០០លាននាក់នៅត្រឹមដើមខែសីហា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីកូវីដជិត១០លានករណីហើយមនុស្សជាង១៤៤,០០០នាក់បានស្លាប់ដោយសារជំងឺនេះ។ ផែនការចាក់វ៉ាក់សាំងកំពុងត្រូវបានធ្វើឡើងបើទោះបីជាករណីឆ្លងបានបង្ហាញសញ្ញាថមថយក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម