ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីស្រីលង្កា ភៀសខ្លួនទៅមូលដ្ឋានទ័ពជើងទឹក ខណៈអ្នកនយោបាយ រត់ចេញពីប្រទេស
រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក Kamal Gunaratne បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធទី១១ខែឧសភាថា អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានជិះយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក Trincomalee សម្រាប់ហេតុផលសន្តិសុខ។

រដ្ឋមន្ត្រីការពារជាតិស្រីលង្កានិយាយថា អតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវនាំទៅកាន់ទីតាំងដែលគាត់ចង់នៅ ពេលដែលស្ថានការណ៍ក្នុងប្រទេសវិលមករកភាពប្រក្រតីឡើងវិញ។
លោក Gunaratne បន្តថា យោធានឹងផ្តល់សន្តិសុខដល់លោក Rajapaksa គ្រប់ពេលដែលត្រូវការ ព្រោះក្នុងនាមជាអតីតប្រធានាធិបតី គាត់មានសិទ្ធិទទួលបានការពារសន្តិសុខអស់មួយជីវិត។

លោក Rajapaksa បានបម្រើការជាប្រធានាធិបតីស្រីលង្កាចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៥ ហើយបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៩។ លោកបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ដោយសារការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងប្រទេស។
ឧប្បត្តិហេតុហិង្សាជាច្រើន បានកើតឡើងនៅក្នុងប្រទេស បន្ទាប់ពីក្រុមគាំទ្ររដ្ឋាភិបាលបានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្សចំនួន ៨ នាក់ស្លាប់ និងជាង ២០០ នាក់ផ្សេងទៀតរងរបួស។

បម្រាមគោចរត្រូវបានដាក់នៅថ្ងៃចន្ទ ហើយបានពង្រីកជាច្រើនដងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។
កាលពីព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្ការាយការណ៍ថា អ្នកនយោបាយមួយចំនួនបានភៀសខ្លួនចេញពីកោះនេះ ទៅក្រៅប្រទេស ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេស នៅតែបន្តឡើងកម្តៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ANI
ចុចអាន៖ ស្ថានការណ៍កាន់តែវឹកវរ! បាតុករដុតកម្ទេច ផ្ទះមេដឹកនាំ ស្រីលង្កា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


