ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក Mike Pence ចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមទូរទស្សន៍
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ផ្សាយផ្ទាល់តាមទូរទស្សន៍ហើយប្រាប់ទស្សនិកជននិងវេជ្ជបណ្ឌិតថា “ខ្ញុំមានអារម្មណ៍ធម្មតា”។

សេតវិមានបាននិយាយថា គោលបំណងនៃសកម្មភាពនេះគឺដើម្បីជួយផ្សព្វផ្សាយអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងនិងកសាងទំនុកចិត្តក្នុងចំណោមប្រជាជនអាមេរិក។
ភរិយារបស់លោក Pence និងលោកឧត្តមសេនីយ៍ Jerome Adams ក៏ទទួលបានការចាក់វ៉ាក់សាំងនៅឯសេតវិមានផ្សាយតាមទូរទស្សន៍ផងដែរ។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានចាប់ផ្តើមការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech។

ក្នុងនាមជាវ៉ាក់សាំងដំបូងបង្អស់ដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក វាបានផ្តល់ការការពាររហូតដល់៩៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។
វ៉ាក់សាំងចំនួន៣លានដូសដំបូងត្រូវបានចែកចាយដល់ទីតាំងនានានៅទូទាំងរដ្ឋចំនួន៥០របស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ វ៉ាក់សាំងទីពីរដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Moderna បានបោះជំហានកាន់តែកៀកទៅនឹងការទទួលបានការយល់ព្រមជាបន្ទាន់បន្ទាប់ពីវាត្រូវបានអនុម័តដោយក្រុមអ្នកជំនាញ។
គួរបញ្ជាក់ថា មនុស្សជាង៣១០,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដនៅសហរដ្ឋអាមេរិកខណៈករណីជាង១៧លានករណីត្រូវបានកត់ត្រានៅក្នុងប្រទេសនេះចាប់តាំងពីរោគរាតត្បាតចាប់ផ្តើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


