Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដនៅអឺរ៉ុប

បានផុស

នៅ

សហភាពអ៊ឺរ៉ុបនិយាយថា ប្រទេសជាសមាជិករបស់ខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅថ្ងៃទី ២៧ ខែធ្នូ ។

ស្របពេលជាមួយគ្នានេះគណៈកម្មាធិការអឺរ៉ុប និងផ្នែកប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមពីថ្ងៃទី ២៧ ២៨ និង ២៩ ធ្នូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះនិយតកររបស់សហភាពអ៊ឺរ៉ុប និងភ្នាក់ងារឱសថអឺរ៉ុប (EMA) ក៏នឹងណែនាំឲ្យគណៈកម្មការអនុម័តវ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech នៅព្រឹកថ្ងៃចន្ទ ខណៈវ៉ាក់សាំងនេះកំពុងត្រូវបានប្រើប្រាស់ឲ្យចាក់នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។

គណៈកម្មការនេះបាននិយាយថា ប្រសិនបើអ្នកជំនាញរបស់ EMA បញ្ជាក់ថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព ខ្លួននឹងអនុញ្ញាតឲ្យប្រើប្រាស់ បន្ទាប់ពីបានពិគ្រោះជាមួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ។

បន្ថែមពីនេះការចែកចាយកញ្ចប់ដំបូងនៃវ៉ាក់សាំងត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែធ្នូ ។

ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរលើបណ្តាញសង្គមថា “វាជាពេលវេលារបស់អឺរ៉ុបហើយ” ។ គណៈកម្មាការនេះនឹងទទួលបានវ៉ាក់សាំងចំនួន ៦ ពាន់លានដូសពីក្រុមហ៊ុន Pfizer-BioNTech ខណៈវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Moderna ក៏កំពុងត្រូវបានពិនិត្យដោយ EMA ដើម្បីទទួលការយល់ព្រមផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន

ចុចអាន ៖ ចិនកំពុងផលិតវ៉ាក់សាំងកូវីដ ទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម