ព័ត៌មានអន្ដរជាតិ
បារាំងថា អ៊ុយក្រែនត្រូវការពេល១៥ទៅ២០ឆ្នាំដើម្បីចូលជាសមាជិក EU
រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង លោក Clement Beaune បានកាលពីថ្ងៃអាទិត្យម្សិលមិញបានលើកឡើងថា គ្មានការចូលជាសមាជិករបស់ប្រទេសអ៊ុយក្រែនទៅសហភាពអឺរ៉ុប (EU) លឿនពេកទេ ហើយដំណើរការត្រូវកាពេលច្រើនឆ្នាំណាស់។
លោក Beaune បានប្រាប់វិទ្យុ Radio J ថា ៖«យើងត្រូវតែស្មោះត្រង់។ ប្រសិនបើនិយាយថា អ៊ុយក្រែននឹងចូលជាសមាជិកសហភាពអឺរ៉ុបក្នុងរយៈពេល៦ខែ មួយឆ្នាំ ឬពីរឆ្នាំ នោះយើងកំពុងកុហកហើយ។ វាមិនពិតទេ។ វាប្រហែលជាត្រូវការ១៥ទៅ២០ឆ្នាំ។ វាត្រូវការពេលយូរណាស់»។
«ខ្ញុំមិនចង់ឲ្យអ៊ុយក្រែននូវការភាន់ច្រឡំ ឬកុហកនោះទេ»។ លោកបានបន្ថែម។
លោក Beaune ដែលត្រូវបានកាសែត Politico ពិពណ៌នាជាអ្នកការពារគួរឲ្យទុកចិត្តរបស់លោកប្រធានាធិបតីបារាំង Emmanual Macron ត្រូវបានតែងតាំងជារដ្ឋមន្ត្រីកិច្ចការអឺរ៉ុបកាលពីថ្ងៃសុក្រ នៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Elisabeth Borne។
លោកបានលើកឡើងថា អ៊ុយក្រែនគួរក្លាយជាផ្នែកមួយនៃជីវិតនយោបាយរបស់សហភាពអឺរ៉ុប ដោយលើកឡើងនូវគំនិតនៃការបង្កើតសមាជិកភាពជំនួសសម្រាប់ប្រទេសនេះ។
«នៅក្នុងពេលនេះ យើងជំពាក់ជនជាតិអ៊ុយក្រែន ជាគម្រោងនយោបាយដែលពួកគេអាចចូលបាន»។ លោក Beaune បាននិយាយ។
កាលពីដើមខែនេះ លោក Macron បានទទួលស្គាល់ថា ដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនអាចត្រូវការពេលច្រើនទសវត្សរ៍។ «បើទោះជាយើងផ្តល់ឲ្យពួកគេជានូវគោលជំហរជាបេក្ខភាពថ្ងៃស្អែក យើងទាំងអស់គ្នាដឹងច្បាស់ណាស់ថា ដំណើរការនៃការអនុញ្ញាតឲ្យពួកគេចូលអាចត្រូវការច្រើនឆ្នាំ។ ពិតទៅអាចជាច្រើនទសវត្សរ៍ផង»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


