ព័ត៌មានអន្ដរជាតិ
លោក បៃដិន ជួបព្រះចៅអធិរាជជប៉ុន ក្នុងដំណើរទស្សនកិច្ចបើកផែនការសេដ្ឋកិច្ចតំបន់
ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃចន្ទ ទី២៣ ខែឧសភានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ជួបព្រះចៅអធិរាជជប៉ុន Naruhito ជាមួយនឹងការបើកផែនការសេដ្ឋកិច្ចតំបន់ដើម្បីទប់ទល់ឥទ្ធិពលចិន ក៏ដូចជាការបញ្ជាក់ជាថ្មីជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់មួយនេះ។

ដំណើរទស្សនកិច្ចរបស់រយៈពេលពីរថ្ងៃរបស់លោក ចូ បៃដិន ក្នុងនោះជួបមេដឹកនាំជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលជាតំបន់ “Quad” នឹងដាក់ឲ្យដំណើរការនាល្ងាចថ្ងៃចន្ទនេះអំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាផែនការដ៏ធំទូលាយមួយដែលផ្តល់នូវសសរស្តម្ភសេដ្ឋកិច្ចដល់ការចូលរួមរបស់ខ្លួនជាមួយអាស៊ី។
លោក ចូ បៃដិន បានអញ្ជើញទៅដល់ព្រះរាជវាំងជាកន្លែងដែលព្រះចៅអធិរាជ Naruhito ទទួល ហើយព្រះអង្គ និងមេដឹកនាំអាមេរិកបានស្វាគមន៍គ្នាទៅវិញទៅមកមុនពេលចូលទៅខាងក្នុង។
បន្ទាប់មក លោក ចូ បៃដិន នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ជាអ្វីដែលប្រទេសទាំងពីរត្រូវបានរំពឹងពិភាក្សាអំពីផែនការរបស់ប្រទេសជប៉ុនដើម្បីពង្រឹងសមត្ថភាពយោធា និងឈានដល់ការឆ្លើយតបទៅនឹងកម្លាំងកើនឡើងរបស់ប្រទេសចិន។
សម្ព័ន្ធមិត្តសំខាន់ទាំងពីរក៏ត្រូវបានគេរំពឹងធ្វើការអះអាងជាថ្មីអំពីចំណង់មិត្តភាពរបស់ពួកគេនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន ដោយយល់ព្រមថា វិធានការឯកតោភាគីនៅក្នុងស្ថានភាពបច្ចុប្បន្នដោយកម្លាំងគឺមិនអាចទទួលយកបានទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


