ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ របស់ខ្លួន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែឧសភាថា ទីក្រុងមូស្គូរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន ខណៈដែលលោកខាងលិចកាន់តែមានភាពផ្តាច់ការ។

លោកបានបន្ថែមថា រុស្ស៊ីមានបំណងកសាងទំនាក់ទំនងជាមួយប្រទេសឯករាជ្យ ហើយនឹងសម្រេចចិត្តថាតើត្រូវដោះស្រាយជាមួយលោកខាងលិចដោយរបៀបណា ប្រសិនពេលមួយមកដល់។
លោក Lavrov បានប្រាប់សិស្សនៅវិទ្យាល័យឥស្សរជន Primakov ក្នុងទីក្រុងមូស្គូថា “ឥឡូវ លោកខាងលិចកំពុងកាន់តំណែងជាមេដឹកនាំផ្តាច់ការហើយ។ ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយប្រទេសចិននឹងកាន់តែរីកចម្រើន។ បន្ថែមពីលើប្រាក់ចំណូលដោយផ្ទាល់ទៅរតនាគារ នេះនឹងផ្តល់ឲ្យយើងនូវឱកាសដើម្បីអនុវត្តផែនការសម្រាប់ការអភិវឌ្ឍន៍តំបន់ចុងភាគខាងកើត និង ស៊ីបេរីខាងកើត។ គម្រោងភាគច្រើនជាមួយប្រទេសចិនគឺប្រមូលផ្តុំនៅទីនោះ។ នេះគឺជាឱកាសមួយសម្រាប់យើង ដើម្បីដឹងពីសក្តានុពលរបស់យើងក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ រួមទាំងថាមពលនុយក្លេអ៊ែរ ប៉ុន្តែក៏នៅក្នុងផ្នែកមួយចំនួនផ្សេងទៀតផងដែរ”។

ការកត់សម្គាល់របស់លោក Lavrov ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី “100 Questions for the Leader” ដែលជាព្រឹត្តិការណ៍ប្រពៃណី រៀបចំដោយបណ្ឌិតសភាទីក្រុងមូស្គូ។
ថ្លែងអំពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន លោក Lavrov និយាយថា ទីក្រុងមូស្គូបានព្យាយាមដោះស្រាយវិបត្តិ Donbass ដោយការជំរុញឲ្យរដ្ឋាភិបាលទីក្រុង កៀវ អនុវត្តកិច្ចព្រមព្រៀងទីក្រុង មីនស្កិ៍ ប៉ុន្តែលោកខាងលិចគ្រាន់តែធ្វើពុតជាខ្វល់នឹងកិច្ចពិភាក្សាប៉ុណ្ណោះ ហើយជំនួសមកវិញ បានលើកទឹកចិត្តដល់ជំហរដ៏ក្រអឺតក្រទមនៃរបបទីក្រុង កៀវ”។
ឥឡូវនេះលោកខាងលិចកំពុងប្រតិកម្មយ៉ាងខឹងសម្បា ចំពោះប្រទេសរុស្ស៊ីដែលកំពុងការពារ ផលប្រយោជន៍ជាមូលដ្ឋានស្របច្បាប់ របស់ខ្លួន។ មេដឹកនាំលោកខាងលិច ស្រែកខ្លាំងៗ ហើយប្រកាសថា ពួកគេត្រូវតែផ្តួលរុស្ស៊ី ឬធ្វើឲ្យរុស្ស៊ីចាញ់នៅលើសមរភូមិ ទាំងមិនយល់ពីប្រវត្តិសាស្ត្រ ឬធម្មជាតិរបស់រុស្ស៊ីឡើយ។

រដ្ឋមន្ត្រីការបរទេសរូបនេះបានប្រាប់សិស្សវិទ្យាល័យថា ប្រសិនបើ និងនៅពេលដែលលោកខាងលិចយល់ឃើញ និងចង់ផ្តល់អ្វីមួយទាក់ទងនឹងទំនាក់ទំនងឡើងវិញនោះ រុស្ស៊ីនឹង ពិចារណាយ៉ាងហ្មងចត់ថាតើយើងនឹងត្រូវការវាឬក៏អត់។
ទីក្រុងមូស្គូមិនត្រឹមតែអនុវត្តយុទ្ធសាស្ត្រជំនួសការនាំចូល ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបញ្ឈប់តាមមធ្យោបាយណាមួយដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីលោកខាងលិច ហើយពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន និងលើប្រទេសទាំងឡាយណាដែលបង្ហាញឲ្យឃើញពីភាពជឿជាក់របស់ពួកគេ ហើយធ្វើសកម្មភាពដោយឯករាជ្យផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសចំនួន២០ ប្រកាសផ្តល់ជំនួយសព្វាវុធថ្មី ឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


