Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចំនួន២០ ប្រកាសផ្តល់ជំនួយសព្វាវុធថ្មី ឲ្យអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំក្រុមទំនាក់ទំនងអ៊ុយក្រែនលើកទី ២ ដែលរៀបចំដោយអាមេរិក កាលពីថ្ងៃចន្ទទី២៣ខែឧសភាថា ប្រទេសដាណឺម៉ាក បានយល់ព្រមផ្តល់ជើងទម្រនិងមីស៊ីល Harpoon ដើម្បីជួយអ៊ុយក្រែន ការពារឆ្នេរសមុទ្ររបសខ្លួន។

This image has an empty alt attribute; its file name is yu_lloydaustin2405.jpg
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin

សាធារណរដ្ឋឆែក ក៏បានយល់ព្រមបញ្ជូនជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ រថក្រោះ និងប្រព័ន្ធបាញ់រ៉ុកកែតផងដែរ។

សរុបមក ប្រទេសចំនួន ២០ បានប្រកាសអំពីកញ្ចប់ជំនួយសន្តិសុខថ្មី បន្ទាប់ពីកិច្ចប្រជុំនោះ រួមទាំងការបរិច្ចាគគ្រាប់កាំភ្លើងធំដែលត្រូវការជាចាំបាច់ ប្រព័ន្ធការពារឆ្នេរសមុទ្រ រថក្រោះ និងរថពាសដែកផ្សេងទៀត។

This image has an empty alt attribute; its file name is download-6-1024x576.jpg

លើសពីនេះ ប្រទេសទាំងអស់ បានប្តេជ្ញាចិត្តជាថ្មី ក្នុងការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន និងជួយទ្រទ្រង់ប្រព័ន្ធយោធារបស់ខ្លួន។

ប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley និយាយថា ប្រទេសសរុបចំនួន ៤៧ បានចូលរួមក្នុងកិច្ចប្រជុំលើកទីពីររបស់ក្រុមទំនាក់ទំនងនេះ។

This image has an empty alt attribute; its file name is 220401-us-support-aid-ukraine-ac-940p-6eb888-1024x683.jpg

គួរបញ្ជាក់ថា លោករដ្ឋមន្ត្រី Austin នឹងរៀបចំកិច្ចប្រជុំលើកទី ៣ នៃក្រុមទំនាក់ទំនងអ៊ុយក្រែន ក្នុងទីក្រុងព្រុចសែលនៅថ្ងៃទី ១៥ ខែមិថុនា។

លោក Austin អះអាងថា “នេះនឹងមិនមែនជាព្រឹត្តិការណ៍ណាតូទេ ប៉ុន្តែយើងចង់បង្កើនល្បឿននៃកិច្ចប្រជុំទាំងនេះ ហើយខ្ញុំចង់ប្រើការធ្វើដំណើររបស់ខ្ញុំទៅកាន់អឺរ៉ុប ដើម្បីធានាថាយើងកំពុងកសាងសមត្ថភាពតាមសន្ទុះរបស់យើង”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ តុលាការអ៊ុយក្រែន ដាក់ទោសទាហានរុស្ស៊ី ជាប់គុកមួយជីវិត ពីបទសម្លាប់ជនស៊ីវិលម្នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម