ព័ត៌មានអន្ដរជាតិ
លោក Tedros ជាប់ឆ្នោតជាប្រធាន WHO ៥ឆ្នាំបន្តទៀត
លោក Tedros Adhanom Ghebreyesus ត្រូវបានបោះឆ្នោតដោយទទួលបានសំឡេងភាគច្រើនដើម្បីក្លាយជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) រយៈពេល៥ឆ្នាំបន្តទៀត។ នេះបើយោងតាមប្រធានមហាសន្និបាតសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារ៍ ទី២៤ ខែឧសភា។

ការបោះឆ្នោតដោយសន្លឹកឆ្នោតសម្ងាត់ដែលត្រូវបានប្រកាសដោយលោក Ahmed Robleh Abdilleh មកពីប្រទេស Djibouti ក្នុងកិច្ចប្រជុំធំប្រចាំឆ្នាំត្រូវបានគេមើលឃើញជាទម្រង់មួយដោយសារ លោក Tedros ជាបេក្ខភាពឈរឈ្មោះតែម្នាក់គត់។
មន្ត្រី និងប្រតិភូបានចាប់ដៃគ្នា និងស្វាគមន៍លោក Tedros ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអេត្យូពី ដែលបានដឹកនាំទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតដែលវាយប្រហារដោយជំងឺរាតត្បាតកូវីដ-១៩។
ថ្លែងទៅកាន់មហាសន្និបាតភ្លាមៗ បន្ទាប់ពីជាប់ឆ្នោតជាថ្មី លោក Tedros មានប្រសាសន៍ថា ការផ្តោតជាចម្បងរបស់អង្គការសុខភាពពិភពលោកគឺការត្រៀមលក្ខណៈគ្រាអាសន្ន និងធ្វើឲ្យទីភ្នាក់ងារល្អប្រសើរ។
«ជំងឺរាតត្បាតនេះមិនធ្លាប់មានពីមុនទេ និងមានមេរៀនជាច្រើនដែលយើងបានរៀនសូត្រ ហើយយើងនឹងបន្តរៀនសូត្រទៀត»។ លោកបានលើកឡើង និងបន្តថា «ប៉ុន្តែទន្ទឹមជាមួយគ្នានេះ យើងមិនអាចផ្អាក រៀន និងអនុវត្តបានទេ…ផ្ទុយទៅវិញជំរុញការរៀនសូត្រ។ យើងកំពុងនិយាយ ខណៈពេលកំពុងរៀនអនុវត្ត»។

អគ្គនាយក WHO ដែលជាប់ឆ្នោតជាថ្មីបានស្រក់ទឹកភ្នែក នៅពេលនិយាយដល់វិបត្តិនៅប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ ហើយការស្លាប់របស់ប្អូនប្រុសលោកដោយសារជំងឺកុមារចំពេលសង្គ្រាម និងភាពក្រីក្ររាប់ទសវត្សរ៍កន្លងទៅហើយ។
លោកមានប្រសាសន៍ថា ៖«នៅពេលខ្ញុំបានទៅអ៊ុយក្រែន ជាពិសេសនៅពេលបានឃើញក្មេងៗ… វាជាទិដ្ឋភាពតាំងពី៥០ឆ្នាំមុន ដែលបានកើតឡើងក្នុងខួរក្បាលខ្ញុំ។ ឃើញដូច្នេះ ញាប់ញ័រ។ ក្លិន សំឡេង និងរូបភាពនៃសង្គ្រាម នោះជាអ្វីដែលខ្ញុំមិនចង់ឲ្យកើតមានចំពោះនរណាម្នាក់ទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


