ព័ត៌មានអន្ដរជាតិ
កុមារអាមេរិកអាយុត្រឹម១០ឆ្នាំ គំរាមបាញ់សម្លាប់រង្គាលនៅសាលារៀន
កុមារអាយុ១០ឆ្នាំម្នាក់នៅរដ្ឋ Florida ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យទី២៩ខែឧសភា បន្ទាប់ពីរងការចោទប្រកាន់ថា បានផ្ញើសារគំរាមបាញ់សម្លាប់រង្គាល ក្នុងសាលារៀនរបស់គាត់។

ការចាប់ខ្លួនកុមារាឈ្មោះ Daniel Issac Marquez កើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកុមារ ចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ ត្រូវបានសម្លាប់នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយខ្មាន់កាំភ្លើងឈ្មោះ Salvador Ramos អាយុ ១៨ ឆ្នាំ។
យោងតាមការិយាល័យតម្រួតតំបន់ Lee បានឲ្យដឹងថា Marquez គឺជាសិស្សថ្នាក់ទី ៥ នៅសាលាបឋមសិក្សា Patriot ក្នុងទីក្រុង Cape Coral រដ្ឋ Florida។

បន្ទាប់ពីសម្ភាសន៍ដោយអាជ្ញាធរ, Marquez ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងជាលាយលក្ខណ៍អក្សរ ធ្វើការបាញ់ប្រហារសម្លាប់រង្គាល។
តម្រួត Carmine Marceno បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “អារម្មណ៍របស់សិស្សម្នាក់នេះកំពុងដិតដាម ជាពិសេសបន្ទាប់ពីសោកនាដកម្មនាពេលថ្មីៗនៅទីក្រុង Uvalde ក្នុងរដ្ឋតិចសាស់”។

ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយក្រុមប្រឆាំងការគំរាមកំហែងសាលា និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេវាកម្មយុវជន។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ក្នុងរយៈពេលមួយសប្តាហ៍ ដែលសហគមន៍ Cape Coral មានការគំរាមកំហែងប្រើអំពើហិង្សា លើសាលារៀន។
កាលពីថ្ងៃទី២៦ខែឧសភា ស្រ្តីម្នាក់ឈ្មោះ Tracy Carter បានគំរាមបំផ្ទុះគ្រាប់បែក ក្នុងពិធីជប់លៀងបញ្ចប់ការសិក្សានៅវិទ្យាល័យមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្រ្តីម្នាក់ក្លាយជាវីរនារី ទប់ស្កាត់ការវាយប្រហារ កុំអីមានមនុស្សស្លាប់ច្រើននាក់ទៀតហើយនៅ អាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


