Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកខាងលិចយកលេសសង្គ្រាមនៅ អ៊ុយក្រែន អូសទាញប្រទេស ផ្សេងឲ្យនៅខាងខ្លួន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសលោកខាងលិចកំពុងព្យាយាមអូសទាញប្រទេសផ្សេងទៀតឲ្យមកនៅខាងខ្លួន ដោយប្រើស្ថានភាពក្នុងប្រទេសអ៊ុយក្រែនជាលេសដើម្បីរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលមានស្រាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lavrov បាននិយាយ ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Hissein Ibrahim Taha អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ថា “លោកខាងលិចចង់រក្សា និងពង្រីកឥទ្ធិពលទៅកាន់គ្រប់តំបន់របស់ពួកគេទាំងអស់ ។ ពួកគេកំពុងព្យាយាមប្រមូលផ្តុំប្រទេសផ្សេងទៀតទាំងអស់ឲ្យមកនៅក្រោមទង់របស់ពួកគេ ដោយប្រើស្ថានភាពក្នុងប្រទេសអ៊ុយក្រែន និងជុំវិញវាជាលេស” ។

លោក Lavrov សង្ឃឹមថា “បណ្តាប្រទេសលោកខាងលិចនឹងដឹងពីតម្រូវការក្នុងការពិចារណាលើបញ្ហាសកល ដោយឈរលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាបែបនេះ ប៉ុន្តែមានតែនៅលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះ” ។

លោករដ្ឋមន្ត្រីការបរទេសបាននិយាយថា “ស្ថានភាពបច្ចុប្បន្នឆ្លុះបញ្ចាំងពីបញ្ហាដ៏ស៊ីជម្រៅដែលបាននិងកំពុងកកកុញជាច្រើនឆ្នាំនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសទាក់ទងនឹងការបដិសេធរបស់បណ្តាប្រទេសណាតូក្នុងការបំពេញការសន្យាដែលបានផ្តល់ឲ្យសហភាពសូវៀតមិនពង្រីកសម្ព័ន្ធភាពទៅភាគខាងកើត” ។

លោក Lavrov បានសង្កត់ធ្ងន់ថា “ដៃគូលោកខាងលិចរបស់យើងនៅដំណាក់កាលខ្លះក៏ដឹងពីតម្រូវការក្នុងការពិចារណាបញ្ហាពិភពលោក ក៏ដូចជាយល់ព្រមលើមធ្យោបាយសម្រាប់ការអភិវឌ្ឍបន្ថែមទៀតរបស់សហគមន៍អន្តរជាតិ មិនមែនផ្អែកលើរបបផ្តាច់ការណាមួយនោះទេ ប៉ុន្តែផ្អែកលើមូលដ្ឋាននៃគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍គោរពចំពោះសមភាពអធិបតេយ្យភាពរបស់រដ្ឋ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទលោក Lavrov បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បណ្តាប្រទេសនៃឈូងសមុទ្រពែក្ស ហើយបានទៅដល់ក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបារ៉ែន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតឈ្នះសង្គ្រាមលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម