ព័ត៌មានអន្ដរជាតិ
អង់គ្លេស និង ណាតូ ព្រមានលោកខាងលិចឲ្យត្រៀមខ្លួន ព្រោះសង្គ្រាមអ៊ុយក្រែន នៅអូសបន្លាយពេលយូរទៀត
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានលោកខាងលិចឲ្យត្រៀមខ្លួន សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ នៅប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ី បានបង្កើនការវាយលុករបស់ពួកគេ ទៅលើទីតាំងអ៊ុយក្រែន នៅភាគខាងកើតនៃប្រទេស។
ការព្រមានដាច់ដោយឡែក ពីលោក Johnson និង Stoltenberg កាលពីថ្ងៃសៅរ៍ កើតឡើងនៅពេលដែលលោក Zelensky បានចុះដល់ទីតាំងកងទ័ពជួរមុខ ក្នុងតំបន់ភាគខាងត្បូងនៃ Mykolaiv និង Odesa ជាកន្លែងដែលលោកបានប្រកាសថា ប្រជាជនអ៊ុយក្រែន “ពិតជានឹងឈ្នះ” ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។
លោក Johnson បានសរសេរនៅក្នុងកាសែត The Sunday Times ដោយអំពាវនាវឲ្យមានការគាំទ្រជានិរន្តរភាពសម្រាប់អ៊ុយក្រែន និងនិយាយថា អ្នកគាំទ្របរទេសរបស់ប្រទេសនេះ គួរតែទប់អារម្មណ៍របស់ពួកគេ ដើម្បីធានាថា វាមានការស៊ូទ្រាំជាយុទ្ធសាស្ត្រ ដើម្បីរស់រានមានជីវិត ហើយនៅទីបំផុតនឹងឈ្នះ។
លោកបន្ថែមថា “ អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើថា តើអ៊ុយក្រែនអាចពង្រឹងសមត្ថភាពការពារដីរបស់ខ្លួន បានលឿនជាងរុស្ស៊ីអាចបន្តសមត្ថភាពវាយប្រហារបានដែរឬទេ។ ភារកិច្ចរបស់យើង គឺត្រូវចុះបញ្ជីពេលវេលា នៅខាងអ៊ុយក្រែន”។
ដោយឡែកលោក Stoltenberg ក៏បានអំពាវនាវឲ្យបន្តគាំទ្រអ៊ុយក្រែន ដោយប្រាប់កាសែត Bild am Sonntag របស់អាល្លឺម៉ង់ថា ការផ្គត់ផ្គង់អាវុធទំនើបដល់កងទ័ពអ៊ុយក្រែន នឹងបង្កើនឱកាសនៃការរំដោះតំបន់ Donbas ភាគខាងកើតពីការគ្រប់គ្រងរបស់រុស្ស៊ី បើទោះបីជាចំណាយពេលរាប់ឆ្នាំក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ចុះដល់ទីតាំងកងទ័ពជួរមុខនៅភាគខាងត្បូង អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


