Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ចុះដល់ទីតាំងកងទ័ពជួរមុខនៅភាគខាងត្បូង អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទៅសួរសុខទុក្ខទាហានជួរមុខនៅក្នុងតំបន់ Mykolaiv នៃភាគខាងត្បូង ខណៈ​ការវាយប្រហាររបស់រុស្ស៊ីនៅភាគ​ខាងកើត កាន់​តែ​ខ្លាំង​ឡើងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន​បានបង្ហោះវីដេអូ​នៃដំណើរទស្សនកិច្ចរបស់​លោក​កាល​ពីថ្ងៃ​សៅរ៍​ ដោយបង្ហាញពីលោក Zelensky កំពុង​ត្រួតពិនិត្យអគាររដ្ឋបាល​ក្នុងតំបន់ ដែលត្រូវបានបំផ្លាញដោយ​កងកម្លាំង​រុស្ស៊ី។ លោក​ក៏​បាន​ទៅ​ពិនិត្យ​មន្ទីរពេទ្យ និង​ចែក​មេដាយ ​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដូច​គ្នា។

ដោយឡែក ​កងកម្លាំងរុស្ស៊ី​ឯណោះវិញ កំពុង​តែ​បង្កើន​ការ​វាយលុក​ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​ទាំងស្រុង​នូវ​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Luhansk ។ ពួកគេ​បាន​ខិតខំ​ឡោមព័ទ្ធ​ទីក្រុង​សំខាន់​នៃ Severodonetsk នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។ ជនស៊ីវិល និង​ទាហាន​អ៊ុយក្រែន​នៅ​តែ​ជាប់​គាំង​ នៅ​ក្នុង​រោងចក្រ​គីមី Azot ក្នុង​ទីក្រុងដដែល។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​ប្រកាស​កាល​ពីថ្ងៃសៅរ៍ថា កងកម្លាំង​របស់​ខ្លួន​ បាន​បំផ្លាញ​កន្លែង​ចម្រាញ់​ប្រេង និង​កន្លែង​ប្រេង​ឥន្ធនៈ ខណៈ​ដែល​ពួកគេ​បាន​ទម្លាក់​គ្រា​ប់បែក​លើទីក្រុង Lysychansk ដែលជាទីក្រុងជិតខាង Severodonetsk ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖អ៊ុយក្រែន កំពុងការពារបានយ៉ាងរឹងមាំពីការវាយលុករបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី​ ផ្តល់​ជូន​ចង្ក្រាន​ហ្គាស​ធុន​តូច​និងកំប៉ុងហ្គាសរាប់ពាន់កំប៉ុង ដល់វីរកងទ័ពជួរមុខស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង សួរ ស្នើ​ប្រទេសអូស្ត្រាលី​ពង្រីកវិសាលភាព​​បណ្ដុះបណ្ដាលជំនាញ​គ្រឿង​ម៉ាស៊ីន​រថយន្តអគ្គិសនី និងជំនាញបច្ចេកវិទ្យា (AI)

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីជំរុញក្រុមការងារញ៉ាប់ដៃញ៉ាប់ជើងជញ្ជូនសម្ភារៈប្រើប្រាស់ ជូនទៅវីរកងទ័ព និងពលរដ្ឋ​ភៀសខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

គ្រឿង​ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាង​១០០មុខ ប្រគល់​ជូន​រដ្ឋបាលខេត្ត​ព្រះវិហារ​ និង វីរកងទ័ព​ជួរ​មុខ​ទិស​ព្រះវិហារ

សន្តិសុខសង្គម២១ ម៉ោង មុន

ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អនាគតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងបាងកក បន្ទោស ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

កីឡា២០ ម៉ោង មុន

បណ្តាញ​ទំនាក់​ទំនង​សង្គម​ថៃ ចោទ កីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ផ្លូវមួយ​ចំនួនក្នុង​ខេត្ត​ព្រះវិហារ រង​ការ​ខូចខាត​ដោយសារ​ការ​ផ្លោង​គ្រាប់​ដាក់​របស់​ទាហានថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

១ ករណីទៀត ផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងថៃ សង្ស័យស្នាដៃក្រុមបះបោរក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម