Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យបង្កើនកម្លាំងយោធា ដើម្បី គ្របដណ្ដប់លើកម្លាំងអរិភាព

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពការពាររបស់ប្រទេសនេះ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយថា លោកបានពិនិត្យ និងអនុម័តលើបញ្ហាសំខាន់ គឺធានាការពារផ្នែកយោធា ដើម្បីពង្រឹងការរារាំងសង្គ្រាមរបស់ប្រទេស។

ការប្រកាសនេះធ្វើឡើង នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលបីថ្ងៃ ដែលកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់បណ្តាប្រទេសលោកខាងលិច ដោយសារតែក្តីព្រួយបារម្ភថា ប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំ។

មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានព្រមានថា រឿងនេះអាចកើតឡើងគ្រប់ពេល។

យោងតាម KCNA, “លោក គីម បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កងទ័ពទាំងមូល ក្នុងការបង្រួបបង្រួមសមត្ថភាពការពារខ្លួនដ៏មានឥទ្ធិពលគ្រប់មធ្យោបាយ ដើម្បីគ្របដណ្តប់កងកម្លាំងអរិភាព”។

KCNA បន្ថែមថា លោក Ri Pyong Chol ដែលជាអ្នកដឹកនាំការអភិវឌ្ឍន៍មីស៊ីលសម្រាប់កូរ៉េខាងជើង គឺត្រូវបានជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមដ៏មានឥទ្ធិពល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏បានចេញផ្សាយរូបថតរបស់មន្ត្រីកំពូលនៅក្នុងកិច្ចប្រជុំ ជាមួយនឹងផែនទីដែលមើលទៅដូចជាឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ផងដែរ។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ នៅក្នុងការសាកល្បងលើកទី១៨នៃឆ្នាំនេះ ដែលជាហេតុជំរុញឲ្យមានការបាញ់បង្ហោះឆ្លើយតបពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ការធ្វើតេស្តរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០២២ រួមមានមីស៊ីលល្បឿនលឿនជាងសំឡេងថ្មី មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលរយៈចម្ងាយខ្លី ដែលត្រូវបានរចនាឡើងជាមួយសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យអ្នកកើតកូវីដ ខ្ពុរមាត់ជាមួយទឹកអំបិល ដើម្បីព្យាបាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម