ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ គ្មានគម្រោង នាំយកបុរសនីហ្សេរីយ៉ា កើតអុតស្វា ទៅប្រទេសវិញទេ
លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ថា ថៃ គ្មានគម្រោង ក្នុងការនាំយកអ្នកជំងឺអុតស្វា សញ្ជាតិនីហ្សេរីយ៉ា ពី កម្ពុជាទេ។

លោក Anutin បាននិយាយកាលពីថ្ងៃអាទិត្យទី២៤ខែកក្កដាថា លោករំពឹងថា អ្នកជំងឺនឹងទទួលការព្យាបាលនៅកម្ពុជា។ វាជាការល្អដែលឃើញគាត់ព្យាបាលនៅទីនោះ។ លោករំពឹងថា ស្ថានភាពរបស់គាត់នឹងប្រសើរឡើង។
អ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

ជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ បានចាកចេញពីខេត្តភូកេត មុនពេលការធ្វើតេស្តមន្ទីរពិសោធន៍ចំនួនពីរលើក ដែលធ្វើឡើងកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ បានបញ្ជាក់ពីករណីជំងឺអុតស្វាជាលើកដំបូងរបស់ប្រទេសថៃ។
អ្នកជំងឺ បានឆ្លងព្រំដែនខេត្ត Sa Kaeo ចួលមកកម្ពុជាកាលពីថ្ងៃសុក្រ ហើយត្រូវបានចាប់ខ្លួននៅផ្សារទួលទំពូង រាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។

បើគាត់នៅប្រទេសថៃ គាត់អាចនឹងត្រូវចោទប្រកាន់ពីបទស្នាក់នៅលើសពេលកំណត់។ គាត់បានចូលប្រទេសថៃកាលពីថ្ងៃទី ២១ ខែតុលាហើយស្នាក់នៅឆ្នេរ Patong។
អាជ្ញាធរកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋដែលទាក់ទងដោយផ្ទាល់ជាមួយគាត់ ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីគេ ដើម្បីការពារការរីករាលដាលនៃជំងឺអុតស្វា។ ពួកគេគួរតែទាក់ទងអាជ្ញាធរភ្លាមៗ ប្រសិនបើចេញរោគសញ្ញា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជំងឺអុតស្វាបាត់រោគសញ្ញា ២ ទៅ ៣ សប្តាហ៍ តែ ករណីខ្លះអាចឱ្យស្លាប់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


