ព័ត៌មានអន្ដរជាតិ
ខែលការពារមីស៊ីលរបស់អាមេរិក ធ្វើឲ្យ ចិន និងកូរ៉េខាងត្បូង តឹងសរសៃ ក ដាក់គ្នា (មានវីដេអូ)
កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហា ប្រទេសចិន និងកូរ៉េខាងត្បូង បានប៉ះទង្គិចគ្នាជុំវិញខែលការពារមីស៊ីលរបស់អាមេរិក។ រឿងនេះបានគំរាមធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មីនៅទីក្រុងសេអ៊ូល ក្នុងការយកឈ្នះលើភាពខ្វែងគំនិតគ្នាផ្នែកសន្តិសុខ អស់រយៈពេលជាយូរមកហើយ។

ការខ្វែងគំនិតគ្នាលើប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ (THAAD) ដែលដំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានលេចឡើងបន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។
ប្រទេសចិន បានជំទាស់ថា រ៉ាដាដ៏មានឥទ្ធិពលរបស់ THAAD អាចជ្រៀតចូលដែនអាកាសរបស់ខ្លួន។ កាលពីឆ្នាំ២០១៦ ចិនបានទប់ស្កាត់ការនាំចូលពាណិជ្ជកម្ម និងវប្បធម៌ បន្ទាប់ពីទីក្រុងសេអ៊ូល ប្រកាសដាក់ពង្រាយប្រព័ន្ធនេះ ដោយបានបង្កបញ្ហាដ៏ធំដល់ទំនាក់ទំនង។

មន្ត្រីជាន់ខ្ពស់នៅក្នុងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា THAAD គឺជាមធ្យោបាយការពារខ្លួន ហើយមិនអាចក្លាយជាកម្មវត្ថុនៃការចរចាទេ បន្ទាប់ពីប្រទេសចិនបានទាមទារឲ្យកូរ៉េខាងត្បូង កុំដាក់ពង្រាយប្រព័ន្ធនេះទៀត ហើយកំណត់ការប្រើប្រាស់ឧបករណ៍ដែលមានស្រាប់។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ដែលមើលឃើញប្រព័ន្ធនេះជាគន្លឹះក្នុងការទប់ទល់នឹងមីស៊ីលកូរ៉េខាងជើង បានប្តេជ្ញាលុបចោលពាក្យសន្យារបស់រដ្ឋាភិបាលមុន ដែលថានឹងមិនបង្កើនការដាក់ពង្រាយ THAAD និងការមិនចូលរួមក្នុងខែលការពារមីស៊ីលពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬបង្កើតសម្ព័ន្ធមិត្តយោធាត្រីភាគីដែលពាក់ព័ន្ធនឹង ជប៉ុន។

អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Yoon ដែលជាអ្នកអភិរក្សនិយមបានសន្យាថានឹងទិញប្រព័ន្ធ THAAD មួយទៀត ប៉ុន្តែចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភាមក រដ្ឋាភិបាលរបស់គាត់បានផ្តោតលើអ្វីដែលមន្ត្រីហៅថា ជាការធ្វើឲ្យធម្មតា នូវប្រតិបត្តិការនៃប្រព័ន្ធដែលមានស្រាប់។
អ្នកនាំពាក្យលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សន្និសីទមួយថា ការដាក់ពង្រាយ THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើឲ្យខូចផលប្រយោជន៍សន្តិសុខជាយុទ្ធសាស្ត្ររបស់ចិន។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្ត្រី Park Jin បានប្រាប់លោក Wang ថា ទីក្រុងសេអ៊ូលនឹងមិនគោរពតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៧ ដែលគេហៅថា “Three Nos” ទេ ព្រោះវាមិនមែនជាការសន្យា ឬកិច្ចព្រមព្រៀងផ្លូវការឡើយ។
ស្របពេលជាមួយគ្នានោះដែរ ទីក្រុងវ៉ាស៊ីនតោន បានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា THAAD គឺមានសមត្ថភាពការពារខ្លួនប្រកបដោយការប្រុងប្រយ័ត្ន និងមានកម្រិតខ្ពស់ សម្រាប់កូរ៉េខាងត្បូង និងជាវិធានការការពារសុទ្ធសាធ ប្រឆាំងនឹងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ព្រមាន ជាថ្មី! ខ្លួនត្រៀមរួចហើយ ក្នុង ការដណ្តើម យក កោះ តៃវ៉ាន់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


