ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា កងទ័ព រុស្ស៊ី ចាត់ទុកការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ជាគោលដៅពិសេស
លោក Zelensky និយាយថា កងទ័ពរុស្ស៊ីចាត់ទុកការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ជាគោលដៅពិសេស។ ខណៈលោកក៏បានថ្កោលទោសរុស្ស៊ី ចំពោះការបាញ់ផ្លោងម្តងហើយម្តងទៀត នូវរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។

នៅក្នុងសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន Zelensky និយាយថា កងកម្លាំងរុស្ស៊ី “ពិតជាលាក់ខ្លួននៅពីក្រោយរោងចក្រដើម្បីបាញ់” ទៅកាន់ទីក្រុងជិតខាង។ លោកបាននិយាយថា ពួកគេរៀបចំការបង្កហេតុឥតឈប់ឈរ ដោយការបាញ់ផ្លោងលើទឹកដីជុំវិញរោងចក្រ។
លោកក៏បានព្រមានថា ទាហានរុស្ស៊ីគ្រប់រូបដែលបាញ់ចំដើមរុក្ខជាតិ ឬបាញ់ក្រោមគម្របរុក្ខជាតិ ត្រូវតែយល់ថាពួកគេកំពុងក្លាយជាគោលដៅពិសេស សម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ដែរថា ការវាយប្រហារលើរោងចក្រ Zaporizhzhia ដែលនៅភាគអាគ្នេយ៍ប្រទេស បានចាប់ផ្ដើមនៅថ្ងៃទី ៥ ខែសីហា។ ក្នុងនោះ ទីក្រុងមូស្គូក៏បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដែលជារោងចក្រដ៏ធំបំផុតមួយនៅអឺរ៉ុបដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន ឲ្យ រុស្ស៊ី និងអ៊ុយក្រែនបន្តការចរចាដោយរបៀបត្រជាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


